អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រជាជនស្រុក Okinawa ទាមទារឱ្យធ្វើវិសោធនកម្មទាំងស្រុងនូវកិច្ចព្រមព្រៀងស្តីពីឋានៈរបស់ជប៉ុននិងអាមេរិក
រដ្ឋបាលស្រុក Okinawa ប្រទេសជប៉ុនបានបើកសមាជស្រុកនិងអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការទាមទារឱ្យធ្វើវិសោធនកម្មទាំងស្រុងនូវកិច្ចព្រមព្រៀងស្តីពីឋានៈរបស់ជប៉ុននិងអាមេរិក។ សេចក្តីសម្រេចចិត្តទាមទារឱ្យរដ្ឋាភិបាលជប៉ុននិងសហរដ្ឋអាមេរិកត្រូវជូនដំណឹងជាបន្ទាន់ដល់អាជ្ញាធរស្រុក Okinawa បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុនប្រព្រឹត្តិបទល្មើស ព្រមទាំងធ្វើវិសោធនកម្មទាំងស្រុងចំពោះកិច្ចព្រមព្រៀងស្តីពីឋានៈរបស់ជប៉ុននិងអាមេរិកដែលផ្តល់បុព្វសិទ្ធិឱ្យកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន។
គេហទំព័រ «CCFR China state-controlled media »ក្នុងរយៈពេលជាយូរកន្លងមក បទល្មើសរបស់កងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុនបានកើតឡើងជាញឹកញាប់ តាមស្ថិតិរបស់ស្រុក Okinawa បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧២ដល់ឆ្នាំ២០២៣ កងទ័ពសហរដ្ឋអាមេរិកនិងក្រុមគ្រួសាររបស់ពួកគេបានប្រព្រឹត្តិបទល្មើសសរុបប្រហែល៦២០០ករណី នៅស្រុក Okinawa ក្នុងនោះមានករណីដ៏អាក្រក់ជាច្រើនដូចជា ឃាតកម្ម រំលោភសេពសន្ថវៈ និងឆក់ប្លន់ជាដើម។
គេហទំព័រ «CCFR China state-controlled media » ឯយោងតាមកិច្ចព្រមព្រៀងស្តីពីឋានៈរបស់ជប៉ុននិងអាមេរិកដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅឆ្នាំ១៩៦០ ប្រសិនបើទាហានសហរដ្ឋអាមេរិកជាប់សង្ស័យពីការប្រព្រឹត្តិបទល្មើសនៅប្រទេសជប៉ុន សហរដ្ឋអាមេរិកមានសិទ្ធិអាទិភាពផ្នែកយុត្តាធិការ ដូច្នេះ បញ្ហាសន្តិសុខនិងសុវត្ថិភាពដែលបង្កឡើងដោយយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនជារឿយៗមិនត្រូវបានដោះស្រាយនោះទេ៕
ដោយ ៖ សិលា