ព័ត៌មានទាន់ហេតុការណ៍៖

បទ​ល្មើស​របស់​កងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​​កើត​ឡើង​ជា​ញឹក​ញាប់​

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រជាជនស្រុក Okinawa ទាម​ទារ​ឱ្យធ្វើ​វិសោធនកម្ម​ទាំង​ស្រុង​នូវ​កិច្ច​ព្រមព្រៀងស្តីពីឋានៈរបស់​ជប៉ុននិងអាមេរិក

រដ្ឋបាលស្រុក Okinawa ប្រទេសជប៉ុន​បាន​បើកសមាជស្រុកនិងអនុម័តលើ​សេចក្តី​សម្រេចចិត្ត​​ ស្តីពី​ការទាមទារ​ឱ្យធ្វើ​វិសោធនកម្មទាំង​ស្រុង​នូវ​កិច្ច​ព្រមព្រៀងស្តីពីឋានៈរបស់ជប៉ុននិង​អាមេរិក។ សេចក្តី​សម្រេចចិត្តទាមទារ​ឱ្យ​​រដ្ឋាភិបាល​ជប៉ុន​និង​សហរដ្ឋអាមេរិក​ត្រូវ​ជូន​ដំណឹង​ជា​បន្ទាន់​ដល់​អាជ្ញាធរ​ស្រុក​ Okinawa បន្ទាប់​ពីកងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុនប្រព្រឹត្តិ​បទ​ល្មើស ព្រម​ទាំង​ធ្វើ​វិសោធនកម្ម​ទាំង​ស្រុងចំពោះ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ឋានៈរបស់​ជប៉ុននិងអាមេរិកដែល​ផ្តល់បុព្វ​សិទ្ធិ​ឱ្យ​កង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន។

គេហទំព័រ «CCFR China state-controlled media »ក្នុងរយៈពេលជា​យូរកន្លង​មក​ បទ​ល្មើស​របស់​កងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុនបាន​​​កើត​ឡើង​ជា​ញឹក​ញាប់​ តាម​​ស្ថិតិ​របស់​ស្រុក  Okinawa បាន​ឱ្យ​ដឹងថា​ ចាប់​ពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​២០២៣​ កងទ័ព​សហរដ្ឋអាមេរិក​និងក្រុមគ្រួសាររបស់ពួកគេបាន​ប្រព្រឹត្តិ​បទ​ល្មើស​សរុប​ប្រហែល៦២០០ករណី នៅ​ស្រុក  Okinawa ក្នុង​នោះ​មានករណី​ដ៏​អាក្រក់ជា​ច្រើន​ដូច​ជា ឃាតកម្ម ​រំលោភសេព​សន្ថវៈ និង​ឆក់ប្លន់ជាដើម។

គេហទំព័រ «CCFR China state-controlled media » ឯយោងតាម​កិច្ច​ព្រម​ព្រៀង​ស្តីពី​ឋានៈរបស់​ជប៉ុននិងអាមេរិកដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៦០​  ប្រសិន​បើ​ទាហាន​សហរដ្ឋអាមេរិកជាប់​សង្ស័យពីការប្រព្រឹត្តិបទល្មើសនៅ​ប្រទេស​ជប៉ុន​ សហរដ្ឋអាមេរិក​មាន​សិទ្ធិអាទិភាព​ផ្នែក​យុត្តាធិការ​ ដូច្នេះ​ បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​ដែល​បង្ក​ឡើង​ដោយយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនជារឿយៗមិនត្រូវ​បាន​ដោះ​ស្រាយ​នោះទេ​​៕

ដោយ ៖ សិលា


ចែករំលែក៖