ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន ដាស់ តឿន ឱ្យហ្វីលីពីន ដកចោល ប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យម របស់ អាមេរិកក្នុងពេលឆាប់ៗ និងកុំបន្តធ្វើខុសតទៅទៀត

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៣ ខែធ្នូ លោក ស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាន បើកធ្វើ សន្និសីទសារព័ត៌មានជាប្រចាំ មាន អ្នកសារព័ត៌មានបានសួរសំណួរ ទាក់ទិន នឹង ករណី ដែល អាមេរិក ដាក់ពង្រាយ ប្រព័ន្ធ មីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងប្រទេសហ្វីលីពីន។

គេហទំព័រ «CCFR China state-controlled media » លោក Mao Ning បានឆ្លើយ តប ថា ប្រទេសចិនបានអធិប្បាយ ម្តងហើយម្តងទៀតនូវជំហរដ៏ម៉ឺងម៉ាត់ របស់ខ្លួនក្នុងការប្រឆាំង ជា ដាច់ ខាត ចំពោះការដែល សហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធ មីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសហ្វីលីពីន។ លោកស្រី បាន បញ្ជាក់ម្តងទៀតថា ការដែល ហ្វីលីពីន នាំចូល ប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យម ដែលជាអាវុធយុទ្ធសាស្ត្រប្រកបដោយ លក្ខណៈវាយប្រហារ គឺជាសកម្មភាពបង្កហេតុ និងគ្រោះថ្នាក់ដែល សហការជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កើន ភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់ គ្នាខាងភូមិសាស្ត្រនយោបាយ និងការប្រណាំងប្រជែង ខាង សព្វាវុធ ដែ លជា ជម្រើស គ្មាន ការ ទទួល ខុស ត្រូវ បំផុត ចំពោះ ប្រវត្តិសាស្ត្រ របស់ ប្រជាជន នៃប្រទេស ហ្វីលីពីនក៏ ដូច ជា បណ្តា ប្រទេស អាស៊ី អាគ្នេយ៍ ផ្សេតទៀត និង សន្តិសុខ ក្នុង តំបន់ ៕

ដោយ ៖ សិលា


ចែករំលែក៖