ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ«ករណីក្មេងទំនើង» នៅវេលាម៉ោង៣៖០០រសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន សាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធ ករណីក្រុមក្មេងទំនើង” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌។
សេចក្តីដូចបានជម្រាបជូនខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអញ្ជើញបណ្តាញ សារព័ត៌មានទាំងអស់ ចូលរួមយកព័ត៌មានតាមការគួរ។
ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយ លោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលយកប័ណ្ណចេញ-ចូល សម្រាប់សន្និសីទសារព័ត៌មាននេះ ៕
ដោយ ៖ សិលា