អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៦ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍តាមរយៈការិយាល័យអ្នកនាំពាក្យ ដោយថ្កោលទោសចំពោះការឡើងកម្ពៅនៃការប៉ះទង្គិចរវាង កងកម្លាំងប្រដាប់អាវុធហ៊ូទីរបស់យេម៉ែន និងអ៊ីស្រាអែល។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងស្ថានីយអគ្គីសនីយរបស់ប្រទេសយេម៉ែន ជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » យោងតាមការផ្សាយដំណឹងឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើទីក្រុង Sanaa និង Hodeidah នៃប្រទេសយេម៉ែនកាលពីថ្ងៃទី ២៦ ខែធ្នូ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសនិងស្លាប់បាត់បង់ជីវិត។ លើសពីនេះ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិ Sanaa ប្រទេសយេម៉ែន រងការវាយប្រហារ គណៈប្រតិភូជាន់ខ្ពស់របស់អង្គការសហប្រជាជាតិដែលដឹកនាំដោយលោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកក៏កំពុងស្ថិតនៅកន្លែងកើតហេតុ បណ្តាលឱ្យបុគ្គលិកសេវាអាកាសចរណ៍ផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិម្នាក់បានរងរបួសក្នុងការវាយប្រហារនេះ៕
ដោយ ៖ សិលា