រូបភាពនៅក្នុងព្រឹត្តិការណ៍សំខាន់ៗក្នុង មួយសប្តាហ៍កន្លងមកដែលមានបណ្តាញព័ត៌មានជាច្រើនបានផ្សព្វផ្សាយហើយមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានការរញ្ជួយដីនៅអីុតាលី ទាហានទួរគីវាយលុកដោយថ្មើរជើងចូលទៅក្នុងប្រទេសស៊ីរី និងស្ថានភាពសន្តិសុខ នយោបាយនៅក្នុងអាស៊ីជាច្រើនទៀត ទទួលបានការចាប់អារម្ភយ៉ាងខ្លាំង។
ការវាយប្រហារដោយថ្មើរជើងនៅស៊ីរី
កន្លងមកការប៉ុនប៉ងវាយប្រហារដោយថ្មើរជើងពីប្រទេសទួរគីទៅលើប្រទេសស៊ីរីត្រូវបានរារាំងដោយប្រទេសរុស្ស៊ី ប៉ុន្តែក្រោយ ពេលដែលរុស្ស៊ីនិងទួរគីត្រូវរូ៉វគ្នាវិញនោះ ប្រទេសនេះក៏បានចាប់ផ្តើមបើកការវាយប្រហារតែម្តង។ ការវាយប្រហារកាលពីថ្ងៃ ទី២៤ ខែសីហា សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់កម្លាំងថ្មើរជើងរបស់ទួរគីទៅលើប្រទេសស៊ីរីដោយយក មូលហេតុប្រឆាំងក្រុមភេរវកម្ម។
មតិជាច្រើនបានបង្ហាញក្តីបារម្ភចំពោះសកម្មភាពរបស់ទួរគីដោយចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឲ្យមានភាពតាន តឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។ ប៉ុន្តែភាគីគាំទ្របានអបអរសាទរចំពោះ សកម្មភាពរបស់ទួរគីដែលបានសម្រេច វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុង ប្រទេសស៊ីរី។
នៅទីក្រុងដាម៉ាកាស រដ្ឋាភិបាលស៊ីរីបានប្រឆាំងនឹងការចូលឈ្លានពានពីរថក្រោះរថពាសដែករបស់ទួរគីនៅក្នុងស្រុក Jarabulus ជាប់ព្រំដែនប្រទេសទាំងពីរ។ នៅ ក្នុងសេចក្តីប្រកាសក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការដែលរថក្រោះរថពាសដែកទួរគីចូលទៅកាន់ព្រំដែនប្រទេសស៊ីរីដោយ មានការចូលរួមគាំទ្រពីកម្លាំងទាហានសម្ពន្ធ មិត្តដឹកនាំដោយអាមេរិកនោះគឺជាសកម្មភាពឈ្លានពានទឹកដីស៊ីរី។
រញ្ជួយដីនៅអីុតាលី
នៅថ្ងៃទី២៧ ខែសីហា អីុតាលីបានកាន់ទុក្ខទៅលើជនរងគ្រោះដែលស្លាប់ដោយគ្រោះរញ្ជួយដី ដោយមកទលពេលនេះ មានអ្នកស្លាប់ចំនួន២៨១នាក់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារមកលើដែនដីភាគកណ្តាលប្រទេសអុីតាលី គិតចាប់ពីថ្ងៃពុធរហូតមកដល់ថ្ងៃល្ងាចថ្ងៃសុក្រទី២៦ ខែសីហានេះ។ នេះបើផតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក ANSA បាន ឲ្យដឹងដូច្នេះ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានចុះ ផ្សាយនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៦ថា មានមនុស្សចំនួន២២១នាក់ បានស្លាប់នៅក្នុងក្រុង Amatrice និង១១ នាក់ស្លាប់នៅក្រុង Accumoli ក្រុងចំនួនពីរ នេះស្ថិតនៅក្នុងខេត្ត Rieti ដែលរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា។ ជនរង គ្រោះចំនួន៤៩នាក់ផ្សេងទៀតនៅចន្លោះទីក្រុង Arquata del Tronto និង Pescara del Tronto នៅក្នុងខេត្ត Ascoli Piceno ។ ចំនួនពលរដ្ឋប្រមាណ៣៨៧នាក់រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុង តំបន់ Lazio, Marche និង Abruzzo ។
ក្រុមអ្នកការពារជនស៊ីវិលអ៊ីតាលីបាននិយាយថា ពលរដ្ឋចំនួន២៣៨នាក់ត្រូវ បានជួយសង្គ្រោះឲ្យមានជីវិត បន្ទាប់ពី ជាប់គាំងនៅក្រោមគំនរបាក់បែក ហើយ ពលរដ្ឋប្រមាណ២.១០០នាក់ត្រូវបាន ជម្លៀសចេញពីតំបន់រងគ្រោះ។
អីុរ៉ងផលិតមីស៊ីលការពារដោយខ្លួនឯង
អីុរ៉ង់គឺជាប្រទេសដែលមានឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ និង ធនធានមនុស្ស។ ក្រោយពីការបញ្ចប់ទណ្ឌ កម្មរបស់លោកខាងលិចទៅលើប្រទេស អីុរ៉ង់បានធ្វើឲ្យប្រទេសនេះបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្លាយជាមហាអំណាចនៅតំបន់មជ្ឈិមបូព៌ា។ ទាំងនោះបានបង្ហាញ យ៉ាងច្បាស់តាមរយៈបច្ចេកវិទ្យាផលិត អាវុធរបស់អីុរ៉ង់។
ក្រុមអ្នកវិទ្យាសាស្ត្រអីុរ៉ង់ពិតជាទាន់ សម័យមែនគ្រាន់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ អីុរ៉ង់អាចផលិតបានយន្តហោះគ្មានមនុស្សបើកយកតាមគំរូយន្តហោះអាមេរិកដែលបានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន។ ទាំង នោះ ហើយការផលិតមីស៊ីលការពារមិនមែនជារឿងលំបាកសម្រាប់អីុរ៉ង់ឡើយ។
អុីរ៉ង់បានបង្ហាញប្រព័ន្ធមីស៊ីលការពារថ្មីដែលខ្លួន ទើបតែផលិតបានជាប្រភេទ Bavar 373 ។ មីស៊ីលខាងលើអាចប្រៀប ស្មើនឹងខែលមីស៊ីលរុស្ស៊ី S-300 ដែល អីុរ៉ង់បានស្នើទិញ។ ពិធីបង្អួតសព្វាវុធថ្មី បានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានាធិបតី ហាហ្សាន់ រ៉ូហានី Hassan Rohani និងរដ្ឋមន្ត្រីក្រសួងការពារជាតិអុីរ៉ង់លោក ហ៊ូសេន ដេហ្កាន Hossein Dehghan។
ការបោះឆ្នោតអាមេរិកលោកស្រី គ្លីន តុន សង្ឃឹមឈ្នះ៩៥ភាគរយ
តាមការស្ទង់មតិរបស់បណ្តាញព័ត៌ មានរ៉យទ័របានបង្ហាញឲ្យឃើញថា ឱកាស ដែលលោកស្រី គ្លីនតុន ទទួលបានជ័យ ជម្នះមានរហូតដល់ទៅ៩៥ភាគរយគឺជា ចំនួនយ៉ាងច្រើនដែលជាក្តីសង្ឃឹមរបស់លោកស្រីក្រោយបរាជ័យកាលពី៨ឆ្នាំមុន។
តាមការស្ទង់មតិលោកស្រី គ្លីនតុន នាំ មុខលោក ត្រាំ ៦ពិន្ទុ ហើយនៅក្នុងរដ្ឋធំៗ ចំនួន១៩ដែលមានពលរដ្ឋច្រើនជាងគេ បានគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន។
ចំណែកបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ដូ ណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោត ខាងមុខលោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រី ហ៊ីលឡារី គ្លីនតុន។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា “ខ្ញុំជាមនុស្ស និយាយត្រង់ ហើយអ្វីដែលខ្ញុំបានធ្វើនិង និយាយគឺជាការពិត ហើយប្រសិនបើក្នុង រយៈពេល៩០ថ្ងៃទៀតខ្ញុំបរាជ័យដោយសារ តែសម្តីពិតនៅក្នុងឆាកនយោបាយនោះខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជីវិតដូចដើមវិញមិនមានអ្វីខុសប្រក្រតីឡើយ”។
រុស្ស៊ីបង្ហាញមីស៊ីលអាចបាញ់ទម្លុះរនាំង ការពារអាមេរិក
អាវុធល្បឿនលឿនរបស់រុស្ស៊ីមិនត្រឹមតែអាចទម្លុះខែលមីស៊ីលការពាររបស់ អាមេរិកប៉ុណ្ណោះទេ តែអាចទម្លុះទាំងខែលការពាររបស់ទីក្រុងវ៉ាស៊ីនតោនទៀតផង។
កាលពីសប្តាហ៍កន្លងមកអគ្គនាយកក្រុម ហ៊ុនផលិតអាវុធរបស់រុស្ស៊ី KTRV លោក Boris Obnosov បានឲ្យដឹងថា រុស្ស៊ីនឹង មានមីស៊ីលល្បឿនលឿនជាងសំឡេង (Mach 6-Mach-7) នៅឆ្នាំ២០២០។ អាវុធនេះធ្វើឲ្យខែលមីស៊ីលការពាររបស់អាមេ រិកអសមត្ថភាពក្នុងការវាយស្ទាក់។
ការប្រកាសរបស់លោក Boris Obnosov ក្រោយពេលដែលអាមេរិកបានប្រកាសថា ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនឹងមិនអាចរារាំងមីស៊ីលថ្មីរបស់រុស្ស៊ីបានឡើយ។ កាំជ្រួចមីស៊ីលថ្មីរបស់រុស្ស៊ីនោះគឺ Brahmos II ដែលជាមីស៊ីលល្បឿនលឿនបំផុតនៅ ក្នុងលោកដោយមិនទាន់មានប្រទេសណា មួយផលិតមីស៊ីលបែបនេះបានទៅឡើយ ទេ។
ចំណែកអ្នកឯកទេសបានលើកឡើង ថា អាវុធទំនើបរបស់រុស្ស៊ីមិនទាន់អាចដាក់ឲ្យប្រើប្រាស់នៅមុនឆ្នាំ២០២០បានឡើយ មីស៊ីលរុស្ស៊ីមានល្បឿនដល់ទៅ Mach-7 គឺជាល្បឿនលឿនបំផុតដែលអាចចាក់ទម្លុះ ខែលការពារធម្មតារបស់អាមេរិកបាន។ ប៉ុន្តែពិបាកឆ្លងផុតខែលការពារពិសេស របស់ អាមេរិកដែលមាន ល្បឿនលឿនជាង មីស៊ីលរបស់រុស្ស៊ី៣ដង។ ពោលគឺអាចបាញ់ កម្ទេចមីស៊ីលនោះបានគឺអាវុធឡាស៊ែរដែល អាមេរិកបានបង្ហាញនាពេលកន្លងមកថ្មីៗនេះ៕ ម៉ែវ សាធី