ខេត្ដសៀមរាប៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលទើបចំណាយថវិការដ្ឋជួសជុល កាលពីរដូវប្រាំងឆ្នំាមុន បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារអាជ្ញាធរគ្មានប្រព័ន្ធលូបង្ហូទឹក ដើម្បីបញ្ជៀសការជនលិច ទើបបណ្ដាលឲ្យផ្លូវកៅស៊ូនោះទឹកជនលិចរៀងរាល់ថ្ងៃ ។
ផ្លូវកៅស៊ូមួយខ្សែនេះ មានចំណុចចេញពីខាងក្រោយផ្សារលើធំថ្មី ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
កំណាត់ផ្លូវខាងលើនេះ ទទួលរងការខូតខាតស្ទើរតែទាំងស្រុងទៅហើយ ប៉ុន្ដែអាជ្ញាធរ ជាពិសេសប្រធានមន្ទីរសាធារណៈ មិនបានយកចិត្ដទុកដាក់និងជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋឡើយ។ ជារៀងរាល់ថ្ងៃបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឬ ពលរដ្ឋប្រើប្រាស់កំណាត់ផ្លូវខាងលើបានកើតក្តីព្រួយបារម្ភយ៉ាខ្លាំងដោយសារតែផ្លូវនេះត្រូវទឹកភ្លៀងជន់លិចនៅកន្លែងខ្លះធ្វើដំណើរ ឬបើកបរយានយន្ដកាត់ទឹក និងមានទឹកហូរចូលផ្ទះពលរដ្ឋផងដែរ។
តាមប្រជាពលរដ្ឋដែលប្រើប្រាស់ កំណាត់ផ្លូវខាងលើជាប្រចាំបានប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែដែលបំបែកចេញពីផ្លូវ ខាងក្រោយផ្សារលើ និងផ្លូវក្រវាត់ក្រុងសៀមរាបនោះ បានទទួលរងការខូចខាតជាច្រើនថ្ងៃមក ហើយគួបផ្សំមានររថយន្តដឹកដីតូចធំ ដឹកលើសទម្ងន់បើកបរឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ហើយក៏ជាផ្លូវប្រជុំទៅដោយ មធ្យោបាយយានជំនិះបើកឆ្លងកាត់ច្រើន គួបផ្សុំការធ្វើផ្លូវនោះគ្មានបច្ចេកទេស គ្មានគុណភាពផង ទើបងាយរងការខូចខាត ។ប្រជាពលរដ្ឋបានឲ្យដឹងថា មិនទាន់ឃើញមានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយធ្វើការជួសជុល ឬដាក់លូនៅកន្លែងនោះទេ ដែលគេសង្ស័យថា ប្រធានមន្ទីរសាធារណៈការ ដេកលក់ហើយមើលទៅ។ ផ្លូវកៅស៊ូមួយខ្សែនេះឡើយដោយទុកឲ្យ កំណាត់ផ្លូវមួយខ្សែនេះក្លាយជាជង្ហុកជ្រៅដែលអ្នកជិះម៉ូតូខ្លះស្ទើតែធ្លាក់ទឹក និងធ្លាក់ពីលើម៉ូតូ ពលរដ្ឋកាន់តែកើតក្តីព្រួយបារម្ភថែមទៀត នោះគឺនៅពេលដែលរដូវភ្លៀងធ្លាក់ម្ដងៗទឹកលិចផ្លូវ បង្កលំបាកទៅលំបាកទៅ។ ផ្លូវដែលលិចទឹកនេះ ពលរដ្ឋស្ទើតែបោះសំណាញ់ចាប់ត្រី និងអាចអ៊ុំទូកបានបានទៅហើយ ។
ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរយកថវិការដ្ឋមកបោះចោលទរទេរៗ ដោយសំណូមពរផងដែរដល់ អាជ្ញារគ្រប់លំដាប់ថ្នាក់មេត្តាជួយសម្រួលជួសជុលឡើងវិញនិងកាក់ប្រព័ន្ធលូឲ្យបានត្រឹមត្រូវ ទើបគ្មានទឹកជនលិចផ្លូវបាន ប៉ុន្ដែអាជ្ញាធរធ្វើហាក់មិនដឹងមិន ឃើញ ៕ និរន្ដរ៍