ព័ត៌មានទាន់ហេតុការណ៍៖

វគ្គហ្វឹកហ្វឺន៣បិទនិងបើកក្នុងថ្ងៃតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រមុខបានប្រែក្លាយមាតុភូមិអង្គរពីកេរ ដំណែលនៃសង្គ្រាមជិត៣ទសវត្សកន្លង មកក្រោមនយោបាយឈ្នះ=ឈ្នះក្លាយជា ប្រទេសរីកចម្រើនឡើងនូវកាលានុវត្តភាព និងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងលើពិភពលោកមានការអភិវឌ្ឍស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។

នេះជាការលើកឡើងរបស់លោកនាយ ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កុម្ម៉ង់ដូជំនាន់ទី៣ បើកវគ្គហ្វឹកហ្វឺនជំនាញ បើក-ជួសជុលអូប័រ របៀបសង្គ្រោះជំនាន់ ទី២ ព្រមទាំងវគ្គហ្វឹកហ្វឺនបំប៉នជំនាញឆ្លាម សមុទ្រជំនាន់ទី៣ កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងពល តូចទ័ពពិសេសឆត្រយោង៩១១មាន ទីតាំងស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាយ រងសេនាធិការចម្រុះ េមបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១បានរាយការណ៍សង្ខេបពីការកសាងកងឯកភាព ការងារបង្កបង្កើនផលចិញ្ចឹមសត្វ ការងារ អប់រំចិត្តសាស្ត្រ និងសម្ពន្ធមេត្រីភាពបញ្ជាក់ លទ្ធផលហ្វឹកហ្វឺនបំប៉នជំនាញកុម៉្មង់ដូ ជំនាន់ទី៣ និងបណ្តុះបណ្តាលបំប៉ន ជួស ជុលអូប័រ របៀបសង្គ្រោះជំនាន់ទី២ និងបើក វគ្គជំនាញឆ្លាមសមុទ្រជំនាន់ទី៣មានរយៈពេល៣ខ ែហ្វឹកហាត់នៅទីបញ្ជាការកង ពលតូចទ័ពពិសេសឆត្រយោង៩១១ តំបន់ ព្រៃភ្នំ ទនេ្ល សមុទ្រទទួលបានលទ្ធផលគួរ ជាទីមោទនៈ ។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលការងារហ្វឹកហ្វឺន ខ.ភ.ម. បានថ្លែង អបអរសាទរចំពោះកងឯកភាព៩១១កន្លង មកឆ្លើយតបសភាពការណ៍ប្រទេសជាតិ កសាងប្រៀបការពារជាតិ ការពារបូរណ ភាពទឹកដីបានរឹងមាំទាំងដែនគោក ដែន ទឹក ដែនអាកាស អនុវត្តយ៉ាងខ្ជាប់ខ្ជួន គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង កម្មវិធីកំណែទម្រង់ខ.ភ.ម. ។ ក្នុងនោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់បានប្រឹងប្រែងលើការហ្វឹកហ្វឺន ជាប់ជាប្រចាំទាំងការហ្វឹកហ្វឺនរៀបរយ និងពាក់កណ្តាលរៀបរយសម្រេចបាន ជោគជ័យជាចម្បងតាមសេចក្តីត្រូវការ របស់ខ.ភ.ម. ៕ សុខដុម

ses (2) ses (1) ses ses (3)


ចែករំលែក៖