អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៦ខែមករាឆ្នាំ២០២៥ រដ្ឋសភាអាមេរិកនឹងរាប់សន្លឹកឆ្នោតនៃអ្នកបោះឆ្នោត ដើម្បីពិនិត្យបញ្ជាក់ថា លោក ត្រាំ អតីតប្រធានាធិបតីនិងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណតិ្តថ្មី។
គេហទំព័រ «CCFR China state-controlled media » បើយោងតាមរបៀបវារៈនៃការបោះឆ្នោត ព្រឹទ្ធសភានិងសភាតំណាងរាស្ត្រអាមេរិកនឹងធ្វើកិច្ចប្រជុំរួម ដើម្បីពិនិត្យបញ្ជាក់ថា លោកត្រាំ ទទួលបានជ័យជន្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាខែវិច្ឆិកាឆ្នាំ២០២៤ ហើយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកធ្វើតាមរបៀបបោះឆ្នោតដោយប្រយោលពី”អង្គបោះឆ្នោត”។អង្គបោះឆ្នោតនេះបង្កើតឡើងដោយអ្នកបោះ
ឆ្នោតចំនួន៥៣៨រូប បេក្ខជនឈរឈ្នោះដែលទទួលបានសំឡេងឆ្នោតលើសពីពាក់កណ្តាលពោលគឺយ៉ាងតិចបំផុតចំនួន២៧០សំឡេងត្រូវបានចាត់ទុកថាទទួលជ័យជម្នះ។ការដែលរដ្ឋសភារាប់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតគឺជារបៀបវារៈពិនិត្យបញ្ជាក់ជាលើកចុងក្រោយបន្ទាប់ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី៕
ដោយ ៖ សិលា