អន្តរជាតិ ៖ ទាក់ទិននឹងករណីដែលក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសធ្វើការស៊ើបអង្កេតអំពីហានិភ័យផ្នែកសន្តិសុខជាតិខាងបច្ចេកវិទ្យានិងសេវាកម្មខាងព័ត៌មានវិទ្យានិងទូរគមនាគមន៍នៃប្រព័ន្ធដ្រូនរបស់ប្រទេសចិននិងប្រទេសផ្សេងទៀត អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនៅថ្ងៃទី ៧ ខែមករាថា ក្នុងទិដ្ឋភាពដែលខ្វះភស្តុតាងបញ្ជាក់ពីការពិត ភាគីអាមេរិកសង្ស័យដោយគ្មានហេតុផលថាប្រព័ន្ធដ្រូនរបស់ប្រទេសចិននិងប្រទេសផ្សេងទៀតស្ថិតមានហានិភ័យខាងសន្តិសុខព័ត៌មាន គឺជាទង្វើគ្មានទំនួលខុសត្រូវទាល់តែសោះ។ ភាគីចិននឹងតាមដានពីដំណើរវឌ្ឍនៃស្ថានភាព ហើយដាស់តឿនភាគីអាមេរិកឱ្យគោរពតាមការពិតដោយសត្យានុម័ត និងបញ្ឈប់ទង្វើខុសឆ្គងភ្លាមៗ។ នេះបើយោងតាមតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបន្តថា ភាគីចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ នេះជាការគាបសង្កត់ចំពោះឧស្សាហកម្មរបស់ប្រទេសដទៃដោយធ្វើឱ្យបញ្ហាសន្តិសុខជាតិក្លាយជារឿងទូទៅជ្រុល និងប្រើប្រាស់កម្លាំងជាតិខុសទំនង ដែលនឹងរំខានដល់ស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងខ្សែសង្វាក់ឧស្សាហកម្មសកល ព្រមទាំងបង្ខូចដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់អ្នកប្រើប្រាស់ ក្នុងនោះបូករួមមានទាំងអតិថិជនរបស់អាមេរិកផងដែរ៕
ដោយ ៖ សិលា