អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ តាំង ពីស្រុកDingriក្រុង Xigaze ភូមិភាគ ស្វយ័ត Xizang កើត មាន គ្រោះរញ្ជួយដី កម្រិត ៦.៨ រិច្ឆទ័រ នា ថ្ងៃទី ៧ ខែមករាមក ប្រទេស និង អង្គការអន្តរជាតិជាច្រើន បាន សម្តែងការ សួរសុខទុក្ខ ចំពោះ ភាគីចិន តាម គ្រប់ ទម្រង់ ។ ថ្ងៃទី ៨ ខែមករា លោក Guo Jiakunអ្នកនាំពាក្យក្រសួងការបរទេស ចិន បាន លើកឡើង ក្នុងសន្និសីទសារព័ត៌មាន ថា ភាគីចិន សូម ថ្លែង អំណរគុណ ដោយ ស្មោះ ចំពោះ ករណី នេះ។
គេហទំព័រ «CCFR China state-controlled media » លោក GuoJiakunបាន លើកឡើងថា គិតរហូតដល់ វេលា ម៉ោង ១១ ថ្ងៃទី៨ ខែមករា អ្នកដឹក នាំ នៃ ប្រទេស ចំនួន ២២ ដូច ជា រុស្ស៊ី ប៉ាគីស្ថាន នេប៉ាល់ កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន វៀតណាម ម៉ាឡេស៊ី ម៉ាល់ឌីវ ជប៉ុន គុយបា វេណេហ្ស៊ុយអេឡា ស៊ែប៊ី បេឡារុស អេស្ប៉ាញ អ៊ីតាលី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី អូម៉ង់ ហ្គ្រើណាដ អែលសាល់វ៉ាឌ័រ និង អ៊ូសបេគីស្ថាន ជាដើម និង ក្រសួងការបរទេស ឥណ្ឌា ប្រេស្ស៊ីល អេស្ស៊ីប អេមីរ៉ាអារ៉ាប់រួម តួកគី បារ៉ែន និង អ៊ីរ៉ង់ ជា ដើម ព្រមទាំង លោកGuttersអគ្គលេខាធិការ នៃ អង្គការសហប្រជាជាតិ និងលេខាធិការដ្ឋាន នៃអង្គការសហប្រតិបត្តិការសៀងហៃ ជាដើមបាន សម្តែង ការ សួរសុខទុក្ខ ចំពោះភាគី ចិន តាម គ្រប់ ទម្រង់៕
ដោយ ៖ សិលា