អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំបើកចំហស្តីពីបញ្ហាស៊ីរី។
អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកFu Cong តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំថា ស្ថានការណ៍ស៊ីរីកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ សហគមន៍អន្តរជាតិគួរតែផ្តល់ការគាំទ្រនិងជួយស៊ីរីឱ្យសម្រេចបាននូវស្ថិរភាពនិងវឌ្ឍនភាព។ភាគីចិនសង្ឃឹមថា គ្រប់ភាគីនៅស៊ីរីអាចគិតគូរពីផលប្រយោធន៍ដ៏យូរអង្វែងរបស់ប្រទេសជាតិនិងប្រជាជន ចាប់ដំណើរការដំណោះស្រាយតាមវិធីនយោបាយដែលបើកចំហនិងមានបរិយាប័ន្ន។ភាគីចិនអំពាវនាវឱ្យស៊ីរីបំពេញកាតព្វកិច្ចប្រយុទ្ធប្រឆាំងភេរវកម្ម បង្ករកុំឱ្យកម្លាំងភេរវកម្មណាឆ្លៀតប្រើប្រាស់ទឹ កដីស៊ីរីដើម្បីបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសដទៃ៕
ដោយ ៖ សិលា