ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈប្រជាពលរដ្ឋ ៖ មន្ត្រីសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារឥឡូវ ម្តេចក៏ខុសពីមុនខ្លាំងម្ល៉េះ ? អស់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋមែន !

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចការងារអ្វីក៏ដោយ​ឱ្យ​តែខំប្រឹងប្រែង ប្រាកដ​ជាទទួលបានជោគជ័យហើយ។ ប៉ុន្តែគប្បីបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយទទួលខុសត្រូវ សីលធម៌ តាមការណែនាំពីប្រធានអង្គភាព បម្រើប្រជាពលរដ្ឋ ជួយរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ តាមមូលដ្ឋាន អោយស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ជៀសវាងកេងយកផលប្រយោជន៍ធ្វើអោយខូចឥរិយាបថ ! ត្រូវបកក្រោយគិតបន្តិចថា, (ចង់ក្លាយជាមន្ត្រីស្អាតស្អំ កុំពុករលួយ)។ ស្លូតឱ្យមានអំណាច កាចឱ្យមានសីលធម៌ ត្រង់ឱ្យមើលមនុស្ស។

ប្រជាពលរដ្ឋលើកឡើងថា, កេីតមកជា​អ្នកក្រ​ពិត​ជា​ពិបាក​រកស៉ី​ ពិបាក​រស់នៅ​ណាស់​ លក់កាហ្វេក៏ខុស​ លក់នំបញ្ចុកក៏ខុស​ ដេញពីមុខ​ដេញ​ពីក្រោយ​ ។

បេីក្លិប​ប្រេីប្រាស់​គ្រឿងញៀន​ ល្បែង​ស៊ីសង​ ពេញ​ខណ្ឌ​ អត់​ដេញអត់ចាប់ទេ​ មកចាប់​អ្នកលក់​កាហ្វេ​ ?

ខុសត្រូវ​អី​អាណិត​ចែក​អ្នកក្រីក្រ​អាចរស់បានផង​ រទេះចល័តបែបនេះ​ មិនបង្ករ​ការកកស្ទះចរាចរ​ ឬ​ បាត់​បង់​សណ្តាប់​ធ្នាប់​ស្អីទេ​ ។

គាត់បន្តថា, ឱ ! ខណ្ឌជ្រោយចង្វារយើងអើយ ឥឡូវអ្នកប្តូរផ្លាស់បត់បែនដកចិត្តស្រលាញ់លើពលរដ្ឋខ្លាំងម្ល៉េះ ? មនោសញ្ចេនារបស់អ្នក អស់ហើយមែនឬ ខ្ញុំសូមអង្វរ ឆ្លើយមួយម៉ាត់មក 🙏។

សូមបញ្ជាក់, ក្នុងនាមអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ ក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង ពេលមើលវីដេអូប្រមាណជាង 4 នាទីនេះ អាចនឹងធ្វើការពិចារណា ទៅលើសកម្មភាពរបស់មន្ត្រីដែលគេហៅថាក្រុមរៀបចំសណ្ដាប់ធ្នាប់របស់ខ្លួន និងពាក្យសំដីប៉ះទង្គិច ជាមួយប្រជាពលរដ្ឋលក់ដូរបន្តិចបន្តួច តើអាចមានដំណោះស្រាយ ឬក៏ធ្វើ​ជាមន្ត្រី​មូលដ្ឋាន​ត្រូវ​ចេះ​ថ្នមសភាពការណ៍​ កុំ​បង្កើត​បញ្ហា​ស្មុគស្មាញ​ប៉ះពាល់​ពលរដ្ឋ​ច្រើន​ពេក​ រឿងខ្លះ​អត់​ឱនអោយ​បាន​អត់​ឱនទៅ​ 🙏៕

ទស្សនៈប្រជាពលរដ្ឋ


ចែករំលែក៖