Lamine Yamal និង Gavi បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់ជួយឲ្យ Barcelona យកឈ្នះ Athletic Bilbao ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ មករានេះ។
ក្រុមរបស់លោក Hansi Flick បានចាប់ផ្តើមការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបាននាំមុខនៅនាទីទី១៧នៅពេលដែល Gavi បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Alejandro Balde។
កីឡាករវ័យជំទង់ Yamal រកបានគ្រាប់បាល់ទី២នៅនាទីទី៥២នៃតង់ទី២ នៅពេលដែលកីឡាកររូបនេះស៊ុតបាល់បន្ទាប់ពីការកាត់បាល់របស់ Unai Simon។ ចំណែកកីឡាករ Inaki Williams គិតថារកបាន១គ្រាប់តាមពីក្រោយវិញសម្រាប់ Bilbao ប៉ុន្តែត្រូវបានច្រានចោលដោយសារតែបាល់ Offside។
Barcelona នឹងត្រូវប៉ះ Real Madrid ឬ Mallorca ដែលប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមករាខាងមុខ។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានមកដល់ឆាប់ពេកសម្រាប់ទាំង Dani Olmo និង Pau Victor លេងឱ្យ Barcelona បន្ទាប់ពីក្លិបទទួលបានការអនុញ្ញាតបណ្តោះអាសន្នក្នុងការចុះឈ្មោះគូដោយក្រុមប្រឹក្សាកីឡាជាតិអេស្ប៉ាញ (CSD) កាលពីថ្ងៃពុធ។
កីឡាករទាំង២បានចុះហត្ថលេខានៅរដូវក្តៅត្រូវបានចុះឈ្មោះសម្រាប់តែពាក់កណ្តាលដំបូងនៃរដូវកាលប៉ុណ្ណោះ ខណៈដែល Barcelona មិនអាចបំពេញតាមការកំណត់ប្រាក់ឈ្នួលរបស់ La Liga។ កាលពីថ្ងៃសៅរ៍ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និង La Liga បានច្រានចោលសំណើរបស់ Barcelona ក្នុងការចុះឈ្មោះពួកគេ។
ទោះជាយ៉ាងណាក៏ដោយ CSD បានឈានជើងចូលកាលពីថ្ងៃពុធបន្ទាប់ពីការអំពាវនាវរបស់ក្លិបឱ្យផ្តល់វិធានការប្រុងប្រយ័ត្ននិងអនុញ្ញាតឱ្យគូនេះលេងក្នុងរយៈពេលខ្លី។ ឥឡូវនេះពួកគេអាចចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Cup នៅថ្ងៃទី១៣ មករាខាងមុខបាន៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)