ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinping៖ប្ដេជ្ញាចិត្តត្រូវច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេលយូរ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៥ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធាគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី២០ដោយគូសបញ្ជាក់ថា ចាប់ពីឈានចូលយុគសម័យថ្មីមក ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយនិងការប្រឆាំងអំពើពុករលួយបានអនុវត្តក្នុងកម្រិតខ្លាំងមិនធ្លាប់មាន ពីមុនមក ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ 

គេហទំព័រ «CCFR China state-controlled media » យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវភាពមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ រក្សាឱ្យបាននូវលំនឹងយុទ្ធសាស្ត្រនិងសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថយក្រោយ បន្តអនុវត្តគោលការណ៍មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ពិបាករយៈពេលយូរនិងជាទូទៅ។

គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា ឆ្នាំ២០២៤ មជ្ឈិមបក្សប្រកាន់ខ្ជាប់នូវការធ្វើបដិវត្តខ្លួន ដើម្បីដឹកនាំការធ្វើបដិវត្តសង្គម ជំរុញជានិច្ចកាលនូវការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ បានទទួលបានការវិវឌ្ឍរីកចម្រើននិងប្រសិទ្ធភាពថ្មី។បក្សទាំងមូលមានការយល់ដឹងកាន់តែច្បាស់ សកម្មភាពកាន់មុតមាំចំពោះការធ្វើបដិវត្តខ្លួន។ សមាជិកបក្សទាំងអស់រៀនសូត្យអំពីវិន័យបក្សយ៉ាងម៉ឺងម៉ាត់និងស្មារតីគោរពច្បាប់វិន័យកាន់តែខ្លាំងក្លា។បក្សបន្តបង្កើនកម្រិតប្រយុទ្ធប្រឆាំងអំពើពុករលួយ លុបបំបាត់បរិយាកាសនិងលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយ ធ្វើការគ្រប់គ្រងនិងកែលម្អជាសមូហភាពចំពោះទង្វើមិនត្រឹមត្រូវនៅជុំវិញប្រជាជន និងដោះស្រាយបញ្ហាពុករលួយលេចធ្លោមួយចំនួនធំដែលប្រតិកម្មដោយមហាជន គ្រប់គ្រងបក្សតាមប្រព័ន្ធច្បាប់ឱ្យបានស៊ីជម្រៅ លើកកម្ពស់សមត្ថភាពរបស់បក្សក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងជំរុញឱ្យគ្រប់គ្រងបក្សយ៉ាងតឹងរ៉ុងដោយគ្រប់ជ្រុងជ្រោយ។

គេហទំព័រ «CCFR China state-controlled media » លោកបានគូសបញ្ជាក់ថា អំពើ ពុករលួយគឺជាការគំរាមកំហែងធំជាងគេដែលបក្សយើងកំពុងប្រឈម ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាការធ្វើបដិវត្តលើខ្លួនឯងទាំងស្រុង។ឈានចូលយុគសម័យថ្មី ប្រឈមនឹងបញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹងការកសាងអភិបាលកិច្ចដោយស្អាតស្អំនៅផ្ទៃក្នុងបក្សនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលូយ យើងត្រូវប្រកាន់ខ្ជាប់នូវការបង្ក្រាបអំពើពុករលួយ ក៏ត្រូវប្រយុទ្ធប្រឆាំងជាដាច់ខាត បន្តធ្វើឱ្យកម្មាភិបាលមានភាពស្អាតស្អំ។

គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា ស្ថានភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននៅតែលំបាកនិងស្មុគស្មាញ។អំពើពុករលួយចាស់ៗនៅមិនទាន់បោសសម្អាតទាំងស្រុងទេ ហើយអំពើពុករលួយរបៀបថ្មីក៏បានបន្តកើតមាន កិច្ចការដែលលុបបំបាត់បរិយាកាសនិងលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយនៅតែធ្ងន់ធ្ងរ។ ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែមានចក្ខុវិស័យប្រវត្តិសាស្រ្តនិងកម្រិតខ្ពស់ជាយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវបេសកកម្មប្រវត្តិសាស្រ្តរបស់បក្ស។ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែមានឆន្ទៈដ៏មុតមាំ និងមិនងាករេ។ ការស្ទាក់ស្ទើរ ការធូរលុង ចិត្តទន់ឬបោះបង់ពាក់កណ្តាលទីសុទ្ធតែខុសទាំងស្រុង។ត្រូវកែប្រែគំនិតខុសឆ្គងទាំងអស់ជាដាច់ខាត ធ្វើឱ្យស្មារតីភ្លឺស្វាង ទើបធ្វើឱ្យការប្ដេជ្ញាចិត្តនិងជំនឿចិត្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែរឹងមាំ៕

ដោយ ៖ សិលា


ចែករំលែក៖