ភ្នំពេញ ៖ បុគ្គលខ្លះឆ្លៀតឬមានមោទនភាពបញ្ចេញឡាននាំផ្លូវឱ្យអ្នកលក់ឡេ ត្រឹមដំណើរទៅសុីការ ? មានកំហុសធ្ងន់ធ្ងរណាស់ បើមិនស្គាល់ពីតួនាទី ភារកិច្ចបែបនេះ ! មិនត្រូវលើកលែងឱ្យទេបើធ្វើរឿងបែបនេះ ខណៈប៉ះពាល់កិត្តិយសអង្គភាពធ្ងន់ធ្ងរណាស់។
«គេឆ្ងល់ថា ៖ យកឡានសឺរ៉ែនរបស់រដ្ឋ ទៅបើកផ្លូវឱ្យអ្នកលក់អនឡាញ តើជាការណ៍ពិតដែរឬទេ?»
បងប្អូនដែលឆ្ងល់ថាឡានហ្នឹងប្រញាប់ទៅណាទើបមានឡានសឺរ៉ែនអម ? ឥឡូវឈប់ឆ្ងល់ទៅ វីដេអូខាងក្រោមគេផុសរៀបរាប់ហើយ គឺលោកជំទាវ និងឧកញ៉ា ប្រញាប់ទៅសុីការគេ !!!
ក្នុងវីដេអូបានរៀបរាប់ពីលោកជំទាវដ៏ស្រស់សោភាម្នាក់ចេញដំណេីរទៅហូបការ មានឡានសឺរ៉ែនបេីកផ្លូវ កំពុងផ្ទុះការវែកញែក ខណៈដែលម្ចាស់ Page កំពុងមានមោទនភាពនៃចំនួនអ្នកមេីល Video កាន់តែច្រេីន បេីទោះបីជាមានការរិះគន់ពេញបណ្តាញសង្គមក៏ដោយ។ តេីនេះជាយុទ្ធសាស្ត្រទីផ្សារថ្មី នៃអ្នកលក់អនឡាញឬយ៉ាងណា? ឥទ្ធិពលអាក្រក់នៃវីដេអូនេះ
– ឡានសឺរ៉ែន លែងមានតម្លៃសម្រាប់ឱ្យអ្នកដំណេីរត្រូវជៀស
– អ្នកមានធ្វេីអ្វីក៏បាន
– សម្ញែងភាពអស្ចារ្យ មហាលោតផ្លោះ
– យុទ្ធសាស្រ្តទីផ្សារដែលគួរឱ្យស្អប់ខ្ពេីម
តេីស្ថាប័នជំនាញខាងណាចេញបកស្រាយដល់មហាជន ដេីម្បីបញ្ជៀសការយល់ច្រឡំ នៃការប្រេីប្រាស់ឡានសឺរ៉ែន ។
តាមប្រភពខ្លះថា ៖ បន្ទាប់ពីវីដេអូនេះបែកធ្លាយថ្នាក់លើបានឱ្យហៅមេៗឡានសឺរ៉ែន ៣នាក់ចូលបន្ទាយអនុវត្តវិន័យ ។ ដោយឡែកអ្នកលក់ឡេឡើងកូដក្នុងផេកទៅវិញ ចាំមើលអ្នកបញ្ចេញឡានសឺរ៉ែន និងអ្នកលក់ឡេ ចេញមកបកស្រាយសូមទោសថ្នាក់លើ ឬមជ្ឈដ្ឋានមហាជនទេ ។
ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាភ្លាមៗឱ្យសមត្ថកិច្ចចាប់យកឡាននោះ ដោយគាត់មានប្រសាសន៍ថា ៖ សូមឆែកមើលជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ លេខហ្នឹងបំពាក់ឱ្យរថយន្តរបស់អង្ភភាពណា ឬមួយលេខក្លែងក្លាយ ត្រូវតាមរកឡានហ្នឹងតែម្តង ! របស់អ្នកក៏ដោយចាប់យកមកទុកម្តុំ អត់ទាន់ដោះស្រាយ យកមកទុកសិន យកផ្លាកលេខកងទ័ពទៅប្រើ ខូចកងទ័ពអស់ហើយ វាទៅដើរអូសពួកផ្សព្វផ្សាយឡេអីចឹង ងាប់អស់ហើយ ! លោកបន្តថា ៖ កងទ័ពអស់តម្លៃរាល់ថ្ងៃ ពីណាក៏ដោយ ផ្កាយប៉ុន្មានក៏ដោយយកមកទុកសិន ហើយប្រាប់ថា «ខ្ញុំអ្នកឱ្យចាប់» ធ្វើតាមច្បាប់ យកមកទុកសិន បើមានពីណាអន្តរាគមន៍មកពីណាប្រាប់ឱ្យមកនិយាយជាមួយខ្ញុំ ! ពីណាក៏ដោយចាត់ចែងភ្លាម បើមិនចឹងកងទ័ពយើងខូចឈ្មោះអស់ហើយ ឡឺឡឺៗ ឱ្យតែគេឱ្យលុយស្អីក៏ធ្វើដែរ តិចទៀតវាកាត់ក្បាលយើងពួកអាហ្នឹង ឱ្យតែឃើញតែលុយ អត់ស្គាល់ងាប់៕
ដោយ ៖ សិលា