ព័ត៌មានទាន់ហេតុការណ៍៖

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពលោកដេវិឌ-ឬទ្ធិរុទ្រ (ហៅRuthko)

ចែករំលែក៖

ភ្នំពេញ ៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពលោកដេវិឌ-ឬទ្ធិរុទ្រ (ហៅRuthko) និងធ្វើការពន្យល់ណែនាំអំពីទិដ្ឋភាពច្បាប់ខ្លះ ដល់អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម Facebook ។ ខាងក្រោមនេះជាសំណេររបស់គាត់បានបង្ហោះលើផេកផ្លូវការបញ្ជាក់យ៉ាងដូច្នេះថា ៖ 

ព្រះរាជអាជ្ញា រាជធានីភ្នំពេញ,១០ មករា ២០២៥

(១)ជាដំបូងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពលោកដេវិឌ-ឬទ្ធិរុទ្រ (ហៅRuthko)។ សូមឱ្យវិញ្ញាណក្ខន្ធលោកបានសុខសប្បាយក្នុងឋានសុគតិភព។ 

(២)ខ្ញុំសូមអរគុណដល់ម្ចាស់ផេកហ្វេសបុកអាចារ្យធំ នគររាជ ដែលបានចង្អុលនូវកំហុសរបស់អ្នកនាំពាក្យអយ្យការរាជធានីភ្នំពេញ។ 

(៣)និងកាន់តែល្អប្រសេីរប្រសិនបេីអាចារ្យធំបានសាកសួរមុន ដេីម្បីអ្នកនាំពាក្យធ្វេីការកែកំហុស។ វាជាកំហុសដោយអចេតនាដែលអ្នកដទៃអាចជួយកែសម្រួល រួមទាំងអាចារ្យធំផងដែរ។ 

(៤)កំហុសដោយអចេតនានេះ អ្នកនាំពាក្យអយ្យការភ្នំពេញបានធ្វេីការកែសម្រួលរួចហេីយ។ ទន្ទឹមនេះខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាប ថា ករណីបទល្មេីសចរាចរណ៍ជាករណីអាទិភាពដែលអយ្យការបានយកចិត្តទុកដាក់បំផុតក្នុងការចោទប្រកាន់ជនបង្កដែលមានកំហុស និងពុំអាចរួចខ្លួននៅពេលបានសងសំណងដល់ជនរងគ្រោះនោះទេ ព្រមទាំងពិនិត្យលេីសេចក្តីសម្រេចរបស់តុលាការអំពីទោសដែលផ្តន្ទាដេីម្បីអនុវត្តសិទ្ធិប្តឹងឧទ្ធណ៍ប្រសិនបេីការសម្រេចដាក់ទោសស្រាលពេក។ 

(៥)ជាចុងក្រោយ ខ្ញុំសំណូមពរដល់សាធារណៈជន រួមទាំងអាចារ្យធំ គួរជៀសវាងរំលេចពាក្យពេចន៍លេីបណ្តាញសង្គមដែលនាំឱ្យមានការយល់ច្រឡំ ដែលនាំឱ្យមានការជេរប្រមាថបុគ្គលឬស្ថាប័ន និងដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។  សូមអរគុណ ! ៕

ដោយ ៖ សិលា


ចែករំលែក៖