ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ្នករិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យតែស្លាប់ = សុទ្ធតែត្រូវក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិងប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាចោទមកលើរាជរដ្ឋាភិបាលកម្ពុជាដោយគ្មានហេតុផល?
២- ឲ្យតែសកម្មជនបក្សប្រឆាំងស្លាប់ទោះបីដោយមូលហេតុអ្វីក៏ដោយ = ជាឱកាសរបស់ពួកប្រឆាំងដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាដែរ ដោយគ្មានភ័ស្តុតាង?
៣- ទៅធ្វើទេសចរណ៍ដូចគ្នា ជិះឡានជាមួយគ្នា មិនឲ្យនៅជិតៗគ្នា = មិនអាចចេះតែចោទគេបានតាមការប៉ាន់ស្មានៗនោះទេ?
៤- ហេតុតែប្រឆាំង នៅឯសហរដ្ឋអាមេរិកសោះមើលឃើគេវាយសារក្នុងទូរស័ព្ទដែរ = នេះបានហៅថាគំនិតប្រតិកិរិយាមែន?
៥- បក្សប្រឆាំងនៅប្រទេសណាក៏ដូចនៅប្រទេសណាដែរច្រើនតែមានបញ្ហារាប់មិនអស់ = អញ្ចឹងហើយបានជាចេះតែកើតរឿង?
៦- ថានៅប្រទេសប្រជាធិបតេយ្យគេមិនប្រើអាវុធបាញ់គ្នាទេ = ដូចនៅសហរដ្ឋអាមេរិកការបាញ់សម្លាប់លោកកេណេឌីនៅក្រុងដាល្លាស់នោះមិនសម្លាប់ទេតែគឺសម្លេះតែម្តង?
៧- ថ្ងៃមុនមានការបាញ់ប៉ុនប៉ងសម្លាប់លោកត្រាំ២ដង = ក្រែងនៅប្រទេសប្រជាធិបតេយ្យបឬអត់?
៨- ពាក្យសំដីរបស់តា ហុក សាវណ្ណ មិនអព្យាក្រឹត្យទេ = គឺលំអៀងកាន់ជើងពួកប្រឆាំងតែម្តង?
៩- នៅក្នុងសង្គមតែងមានបាតុភាពអសកម្មដូចជាចោរលួច ចោរប្លន់ជាដើម = ករណីខ្លះរកឃើញភ្លាម ករណីខ្លះត្រូវប្រើពេលដើម្បីស្រាវជ្រាវទើបរកឃើញការពិត កុំចេះតែនិយាយដូចតាហុក សាវណ្ណ។
១០- ជាធម្មតាទេគ្រប់រឿងឃាដកម្មតែងតែសមត្ថកិច្ចមានភារកិច្ចស្រាវជ្រាវរកឲ្យឃើញអ្នកដៃដល់ អ្នកគុបគិតនិងអ្នកផ្តើមគំនិត = នេះជាតួនាទីភារកិច្ចរបស់សមត្ថកិច្ច? ៕
ដោយ ៖ សិលា