អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ១១ ខែមករា ស្ថានទូតចិនប្រចាំនៅប្រទេសថៃបានក្រើនរំលឹកពលរដ្ឋចិនដែលនៅប្រទេសថៃត្រូវប្រុងប្រយ័ត្ននឹងល្បិចឆបោក “ការជ្រើសរើសបុគ្គលិកដែលមានប្រាក់ខែខ្ពស់” និងកុំជឿលើការសន្យាមិនពិតដូចជា “ការងារដែលមានប្រាក់ខែខ្ពស់” និង “ផ្ដល់ជូនសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ” ដើម្បីជៀសវាងការ ចាញ់ បោក ។
គេហទំព័រ «CCFR China state-controlled media » ក្នុង អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ប្រសិនបើសុវត្ថិភាពផ្ទាល់ខ្លួន និងសិទ្ធិស្រប ច្បាប់ របស់ ជន រួមជាតិចិននៅ ប្រទេសថៃត្រូវបានបំពាន សូមរាយការណ៍ទៅ សមត្ថកិច្ច ជា បន្ទាន់ ហើយ ក៏អាច សុំ ជំនួយ សាច់ ញាតិ ឬមិត្តភក្តិនៅ ប្រទេសថៃ ឬ អ្នក ផ្សេង ទៀត ដើម្បី ឱ្យ ជួយ ប្ដឹង សមត្ថកិច្ច ហើយ ទាក់ ទងទៅស្ថានទូត ឬស្ថានកុងស៊ុលចិន ប្រចាំ នៅ ប្រទេសថៃ ដើម្បី ទទួល បាន ជំនួយ ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃ ទី ១០ ខែមករា ស្ថានទូត និង ស្ថាន កុងស៊ុល ចិន ប្រចាំនៅ ប្រទេស មីយ៉ាន់ម៉ា ក៏ បាន ក្រើន រំលឹក ពលរដ្ឋ ចិន ម្តង ទៀត ឱ្យប្រយ័ត្ននឹងការបោកប្រាស់តាម អ៊ីនធឺណេត ហើយ កុំទុក ចិត្តព័ត៌មានដែលហៅថា “ការជ្រើសរើសបុគ្គលិកដែលមានប្រាក់ខែខ្ពស់នៅបរទេស” ដើម្បីចៀសវាងចាញ់ល្បិចបោកប្រាស់តាមអ៊ីនធឺណេតនិងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ។
គេហទំព័រ «CCFR China state-controlled media » ប្រសិនបើជួបនឹងករណីនេះ សូមរាយការណ៍ទៅសមត្ថកិច្ចឱ្យបានឆាប់ ហើយសុំជំនួយពីស្ថានទូត ឬស្ថានកុងស៊ុលចិនប្រចាំនៅ ប្រទេសមី យ៉ាន់ម៉ា ៕
ដោយ ៖ សិលា