ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Wenbin ៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគរុកោសល្យនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដល់សិក្ខាកាមថ្នាក់គរុកោសល្យជំនាន់ទី៣

ចែករំលែក៖

ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគរុកោសល្យនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដល់សិក្ខាកាមថ្នាក់គរុកោសល្យជំនាន់ទី៣។  

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តថា ៖ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាចិនខ្មែរកម្រិតខ្ពស់បន្ថែមទៀតឱ្យកាន់តែច្រើន និងបង្កើតបេសកជនចំណងមិត្តភាពចិន-កម្ពុជាកម្រិតខ្ពស់បន្ថែមទៀត។  ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅកម្ពុជា និងគាំទ្រឱ្យសម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពក្នុងវិស័យអប់រំភាសាចិននៅកម្ពុជា៕ 

ដោយ ៖ សិលា


ចែករំលែក៖