ភ្នំពេញ ៖ ថ្មីៗនេះ សកលលោកកំពុងបានចាប់អារម្មណ៍អំពីឃាតកម្មគ្រោះថ្នាក់បាត់បង់ជីវិត របស់បុគ្គលលោក លិម គឹមយ៉ា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានឃាតករបាញ់សម្លាប់នៅប្រទេសថៃ ក្នុងករណីនេះ គណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ច ក៏សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ក្នុងការបាត់បង់ជីវិតធនធានបុគ្គលដ៏មានតម្លៃសម្រាប់សង្គម ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ជាបុគ្គលអ្នកនយោបាយដូចគ្នា ពិតជាមានអារម្មណ៍រញ្ជូលចិត្តឥតឧបមា។
ដោយឡែក គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសម្លឹងមើលឃើញថា នៅក្រោយការស្លាប់របស់បុគ្គលលោក លិម គឹមយ៉ា មានភាពមិនប្រក្រតីមួយចំនួនដែលគួរអោយចាប់អារម្មណ៍បំផុត ដែលកំពុងបានជះឥទ្ធិពលធ្វើអោយ ព្រះរាជាណាចក្រថៃឡង់ដ៏និងព្រះរាជាណាចក្រកម្ពុជា កំពុងបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបានផ្តល់អោយថ្នាក់ដឹកនាំប្រទេសទាំង ពីរជាអ្នករងគ្រោះ និងជាអ្នកប្រឈមមុខដោះស្រាយបញ្ហា ។
សូមបញ្ជាក់ថា ព្រោះតែការព្រួយបារម្ភជាក់ស្តែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើលិខិតគោរព ស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា សំណើសុំបង្កើត ច្បាប់ភេរវកម្ម ដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ ទៅជាក្រុមភេរវករ បំផ្លាញជាតិសាសន៍ឯង ក៏ព្រោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រួយបារម្ភថានាពេលថ្ងៃខាងមុខ អាចនឹងមានក្រុមអ្នកនយោបាយបាតដៃទីបីណាមួយញុះញង់ ឬ បង្កបញ្ហា អោយប្រទេសក្បែរខាងមានវិបត្តិជាមួយព្រះរាជាណាចក្រកម្ពុជា ព្រោះតែគំនិតទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្របពេលដែលថ្នាក់ដឹកនាំមួយចំនួនកំពុងប្រារព្ធពិធីរីករាយអបអរសាទរខួបថ្ងៃ៧ មករា នៅទឹកដី នៃព្រះរាជាណាចក្រថៃឡង់ដ៍ បែរជាមានឃាតកម្មសម្លាប់ជីវិតមនុស្សដែលជាអ្នកនយោបាយ លើសពីនេះ ជនដៃដល់ដែលអតីតជាទាហានថៃ ក្រោយពេលបាញ់សម្លាប់បែររត់ចូលមកទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយមតិ យល់ថាជាប់ពាក់ព័ន្ធជាមួយកម្ពុជា ។ ដោយឡែកករណីឃាតកម្មនេះវិញ សមត្ថកិច្ចថៃនៅមិនទាន់បានស្រាវជ្រាវអោយបាន ល្អិតល្អន់ផងនោះ បែរជាក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលស្ថិតនៅក្រោមវត្តមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងផង នោះ គឺបានផ្សព្វផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំរបស់កម្ពុជា និងប្រើគ្រប់រូបភាពដើម្បីទម្លាក់កំហុសមកលើកម្ពុជា ហាក់ បីដូចជាមានការគ្រោងទុកជាមុន ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឆាំងបានបំផុសអោយប្រជាជនថៃ និង ប្រជាជនកម្ពុជា មានបញ្ហាជម្លោះទៅលើរឿងកោះកុត ក្នុងន័យធ្វើអោយប្រទេសទាំងពីរមានវិបត្តិយ៉ាងធ្ងន់ធ្ងរ ស្រាប់តែនៅដើម ឆ្នាំ២០២៥នេះ មានការចោទប្រកាន់កាន់ទម្លាក់កំហុសរឿងរ៉ាវឃាតកម្ម បង្កជារឿងអស្ថិរភាពធ្វើអោយប្រទេសទាំងពីរប្រឈម វិបត្តិរឹតតែធ្ងន់ធ្ងរលើសពេលមុនថែមទៀត ពោលគឺធ្វើយ៉ាងណាអោយប្រទេសទាំងពីររងនូវផលប៉ះពាល់សើរគ្រប់វិស័យ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ សហគមអន្តរជាតិ និងស្ថាប័នទាំងអស់សូមមេត្តាកុំមានការយល់ច្រឡំ ឬមានការបង្ហាញអ្វីមួយ ដែលសមត្ថកិច្ចប្រទេសទាំងពីរកំពុងបំពេញនីតិវិធីស្រាវជ្រាវ ក្នុងន័យ នេះដែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមប្រកាសគោលជំហរគាំទ្រ រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រថៃឡង់ដ៏ និង រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការស្រាវជ្រាវស៊ើបអង្កេតអោយបានជាក់លាក់បំផុត ដើម្បីបង្ហាញភាពស្អាតស្អំ ដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជៀសវាងការផ្តល់ប្រយោជន៍ណាមួយដល់ជនដែលជាអ្នកទី៣ ចំណេញ ពីគំនិតទុច្ចរិតមួយ ចំនួន លើផលវិបត្តិនិងអស្ថិរភាពនយោបាយ ប្រទេសទាំងពីរ ។
ជាចុងក្រោយ ក្នុងនាម គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនាមជាគណបក្សនយោបាយស្របច្បាប់មួយនៅកម្ពុជា សូមអំពាវនាវដល់ ពុកម៉ែបងប្អូន ទាំងអស់ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ និងជៀសវាងពីការធ្វើសកម្មភាពទាំងឡាយណា ដែលជាអន្ទាក់ និងជាការលួងលោមញុះញង់ពីសំណាក់ ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស និងបង្កជាការខាតបង់សម្រាប់ ប្រយោជន៍សង្គម និងផលប្រយោជន៍ផ្ទាល់ខ្លួន ៕
ដោយ ៖ សិលា