ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ លោកអភិបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ។
ការប្រុងប្រយ័ត្ន៖
– ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់
– ផឹកទឹកក្តៅឱ្យបានច្រើន
– ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ
– បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម
លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមបងប្អូនជួយគ្នាមើលថែសុខភាព និងមនុស្សជាទីស្រលាញ់ ដើម្បីឆ្លងកាត់រដូវត្រជាក់នេះទៅបានដោយសុវត្ថិភាព ៕
ដោយ ៖ សិលា