អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺ ម៉ង់បានដកស្រង់ពាក្យ សម្តី របស់ អ្នកនាំពាក្យនៃ កងទ័ព ជើង គោក នៃ កងកម្លាំងការពារជាតិ របស់ សហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ ឱ្យ ដឹង ថា អាល្លឺម៉ង់គ្រោងនឹងបង្កើតកងកម្លាំងសន្តិសុខជាតិនៅឆ្នាំ២០២៥នេះ ដើម្បី ការពារហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខា រ យោធាសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ និង ឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃ ស្ថានការណ៍សន្តិសុខ។ កងកម្លាំង នេះ គ្រោង នឹង បង្កើត ឡើង នៅ ថ្ងៃ ទី ១ ខែ មេសា ឆ្នាំ នេះ ហើយ នឹង ត្រូវ ពង្រីក ទ្រង់ទ្រាយ បន្ថែម ទៀត ភាគី យោធា រំពឹង ថា ចុង ក្រោយ ចំនួនកង ទ័ពនឹង ឡើង ដល់ រាប់ ម៉ឺន នាក់។
គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយ ដំណឹង ឱ្យដឹង ថា ក្នុងករណីកើត មាន រឿង អាសន្ន ផ្នែក ការពារជាតិ ឬកតើ មាន វិបត្តិណាមួយ កង កម្លាំងនេះ នឹងមិនត្រឹមតែត្រូវ ការពារកំពង់ផែ ផ្លូវដែក និងទី តាំងផ្ទេរ ការ ដឹក ជញ្ជូន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវ ការពារ បំពង់បង្ហូរប្រេង ផ្លូវថ្នល់ ស្ពាន មជ្ឈមណ្ឌល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមាន ដាក់ ពង្រាយ កងទ័ព ផងដែរ។ លើសពីនេះ នៅក្នុង ពេល មាន សន្តិភាព កងកម្លាំងនេះនឹងទទួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន ការជួយ សង្គ្រោះគ្រោះមហន្តរាយធំៗ និងទប់ស្កាត់ ការវាយប្រហារដោយ ភេរវកម្មជាដើម ៕
ដោយ ៖ សិលា