ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាតែ៖
ប្ដី ឬប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍ និងគ្មានប្រាក់ចំណូល
កូន មានអាយុមិនលើស ១៨ឆ្នាំ គ្មានចំណូល និងមិនទាន់រៀបអាពាហ៍ពិពាហ៍
បើកូនមានជំងឺរ៉ាំរ៉ៃ ឬពិការ ដែលមិនអាចរក ចំណូលបាន ផ្ដល់ជូនមួយជីវិត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត