ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានបង្ហាញពីក្រមបរិស្ថាននិងធនធានធម្មជាតិ ខណៈជនណាក៏ដោយដែលបានបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក គឺជាបទល្មើសធនធានធម្មជាតិ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។
ក្រសួងបរិស្ថាន បានបង្ហាញពីមាត្រាដែលជាប់ពាក់ព័ន្ធបទល្មើសទាំងនេះ មានដូចខាងក្រោម៖
មាត្រា៨៤៩៖ ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមាន ភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធនធាន ធម្មជាតិ ថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ដល់១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០ ០ លានរៀល។
មាត្រា៨៥១៖ ចំពោះ បុគ្គល ណា ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ៕
ដោយ៖ តារា