ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយអត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង ! បានមកដល់អធិការស្រុកជុំគីរីហើយ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា កូនចៅពូលឿនដូចខ្យល់ព្យុះអញ្ចឹងអោយតែមានបទល្មើស ជាពិសេសក្រុមដូចក្មួយៗឯងនេះមិនអោយលើស ២៤ម៉ោង ទេឱ្យតែនៅក្នុងខេត្តកំពត ។
សូមជម្រាបថា មុននិងឈានដល់ឃាត់ខ្លួនយុវជនទំនេីងខាងលើនេះ លោកស្នងការខេត្តរូបនេះ បានបង្ហោះថា មកដល់ពេលនេះហើយនៅមានក្មេងព្រហើនបែបនេះទៀត អ្នកថតក៏អត់រួចខ្លួនដែរ! ជួបគ្នាឆាប់ៗនេះ ឪពុកម្តាយប្រដៅលែងបានហើយ ទុកអោយច្បាប់ចាត់ចែង ។ ស្រុកជុំគីរី ២០ នាទីមកដល់អធិការស្រុកហើយ ចាំពេលមកដល់ឱ្យក្រុមគាត់រាំម្តងទៀត៕
ដោយ៖ តារា