ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពី៖
១.ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស
២.ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន របស់ខេត្ត ដូចជា វិទ្យុ ទូរទស្សន៍ ព័ត៌មានតាមបណ្តាញសង្គម Facebook page
៣.ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា
៤.ការអភិវឌ្ឍន៍លើវិស័យនានារបស់ខេត្តព្រះសីហនុ
៥.ពង្រឹងពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់…៕
ដោយ ៖ សិលា