ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការទី១០ ព្រឹទ្ធសភា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃខួបចម្រើនជន្មាយុរបស់ សម្តេចក្រឡាហោម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ

សូមគោរពជូន

សម្តេចក្រឡាហោម ស ខេង

ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងនាមគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយមនោសញ្ចេតនារំភើបរីករាយ និងសូមគោរពជូនពរ សម្តេច ក្រឡាហោម មានសុខភាពល្អបរិបូរណ៍ សុភមង្គល កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុ យឺនយូរ និងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ជាបន្តបន្ទាប់បន្ថែមទៀត ក្នុងឱកាសដ៏សិរីមង្គល នៃ ពិធីខួបចម្រើនជន្មាយុរបស់ សម្តេចក្រឡាហោម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមគោរពកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះ សម្តេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ឆន្ទៈ មនសិការជាតិខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដែលសំដៅថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ និងសង្គម ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស ដើម្បីធានានូវ វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជូនប្រជាជាតិកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចក្រឡាហោម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖