ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។
ក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំ ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ កាន់ប្រទេសហ្វីលីពីននៅខែក្រោយ និងបានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុ កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ។ លោក រដ្ឋមន្ត្រីការបរទេសទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការធានាថាដំណើរទស្សនកិច្ចនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រី និងសមភាគីហ្វីលីពីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ កម្រិតខ្ពស់ និងបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតី Ferdinand Marcos Jr. ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី និងខែមីនា ឆ្នាំ ២០២៤ នៅប្រទេសអូស្ត្រាលី។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤នៃគណៈ កម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ដែលបានរៀបចំឡើង ក្នុងឆ្នាំ ២០២៤ នៅទីក្រុងម៉ានីល ហើយបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗដែល សម្រេចបាននៅក្នុងទំនាក់ទំនងទ្វេភាគី។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរបានគូសបញ្ជាក់ពីក ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ លោករដ្ឋមន្ត្រី Manalo បាន សម្តែងការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ និងកាយវិការដ៏ល្អរបស់កម្ពុជាក្នុងការ ដោះស្រាយករណីពពោះជំនួសដែលពាក់ព័ន្ធនឹងជនជាតិហ្វីលីពីននាពេលថ្មីៗនេះ ។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំជំនួបដោយផ្ទាល់នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ៕
ដោយ ៖ សិលា