ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីត្រឡប់មកពីពិនិត្យសុខភាពនៅប្រទេសសិង្ហបុរីរួចមកកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុង តាខ្មៅ ខេត្តកណ្តាល ។

គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត មានរយៈពេល៣ខែចាប់ផ្តើមពីថ្ងៃទី១ ខែ កញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ អ្នកដែលមិនបានទៅចុះឈ្មោះ បោះឆ្នោតគឺគ្មានសិទ្ធិបោះឆ្នោតនោះទេ។ សម្រាប់ការបោះឆ្នោតនឹងប្រព្រឹទ្ធទៅនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ។

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នោះដែរក៏ជាថ្ងៃដំបូងនៃការបើកឲ្យមានការ ចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី សម្តេចតេជោបានអំពាវនាវ ជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោតនៅ តាមមណ្ឌលចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា ៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1087823694599460/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖