ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពរបស់សមាគមនារី នៅវិមាន ៧មករា នាព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
របៀបវារ: នៃអង្គប្រជុំមានដូចតទៅ ÷
១. មតិបើកកិច្ចប្រជុំដោយ សម្តេចប្រធាន
២. អានរបាយការណ៍លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកជំទាវ មាន សំអាន
៣. អានពង្រៀងសេចក្តីសម្រេចសមាសភាពគណៈកម្មការរៀបចំសន្និបាតដោយ ដោយ លោកជំទាវ មាន សំអាន
៤. អានរាយការណ៍សមាសភាពដំណើរទស្សនៈកិច្ចនៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយលោកជំទាវ មៀង សុធារី
៥. ពិភាក្សា និងមតិបូកសរុបកិច្ចប្រជុំរបស់សម្តេចប្រធាន។
ជាចុងក្រោយ ថ្នាក់ដឹកនាំ និងសមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏បានគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្ដុងឧត្ដមថ្លៃថ្លា ព្រះករុណាជាម្ចាស់ជីវិត លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជ ហឬទ័យ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ»៕
ដោយ៖ សូរិយា