ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថាឧត្តមភរិយាមានតែទឹកភ្នែកជូនដំណើរបងថ្លៃ ហើយប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុស

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ថាឧត្តមភរិយាមានតែទឹកភ្នែកជូនដំណើរបងថ្លៃ ហើយប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុស ។ 

លើផេកផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី  បានបង្ហោះថា ៖ «មានតែទឹកភ្នែកជូនដំណើរបង»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីទឹកចិត្តឧត្តមភរិយា ជាប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុសតែអកុសលពេលបងប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ ៕

ដោយ ៖ សិលា


ចែករំលែក៖