ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ៨ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា បានផ្សព្វផ្សាយថា ៖ ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ៨ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ!

បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ៨ – I Am a Role Model 8th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបអោយចូលរួមកសាងអំពើល្អអោយកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

***លក្ខ័ណចូលរួម:១)ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ, ២)Like/Share Page សម្តេចតេជោ, ៣)ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម, ៤)ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា, ៥)មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ ៦)មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ, ៧)ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធីនេះគឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ ពីថ្ងៃជូនដំណឹងតទៅ។ សូម អានការណែនាំបន្ថែមក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php
More information, Tel: 077568899

 

we

 


ចែករំលែក៖