ព័ត៌មានទាន់ហេតុការណ៍៖

កីឡាតេក្វាន់ដូស្ទីលITFកំពុងសម្លឹងមើលលទ្ធភាពសម្រាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម២០២៣

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួត របស់ខ្លួនប្រកបដោយជោគជ័យរយៈពេល៥ថ្ងៃនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦រួចមកថ្នាក់ដឹកនាំសហព័ន្ធនិងក្រសួងអប់រំ យុវជននិងកីឡា ហាក់មានសុទិដិ្ឋនិយមក្នុងការសម្លឹងមើលទៅឆ្នាំ២០២៣ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ប៉ុន្តែ សហព័ន្ធកីឡាជាតិមួយនេះក៏ត្រូវការការ ជួយឧបត្ថម្ភគាំទ្រពីដៃគូជាតិនិងអន្តរជាតិដែរទើបអាចសម្រេចទៅបាន។ នេះគឺជាការ លើកឡើងរបស់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៅ ពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថៃ្ងទី ១២ ខែកញ្ញា ឆ្នាំ២០១៦ក្នុងកម្មវិធីបិទការប្រកួតកីឡាតេក្វាន់ដូជើងឯកជាតិ ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើង ថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូស្ទីល ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ដែលដំណើរការប្រកួតអស់រយៈពេល៥ថៃ្ងនេះ គឺបានផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានបញ្ចេញនូវសមត្ថភាពទេព កោសល្យសម្រាប់វាស់ស្ទង់កម្រិតសមត្ថភាពដែលពួកគាត់ម្នាក់ៗបានខិតខំហ្វឹកហាត់ពេញ១ឆ្នាំ ។

លោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិ បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីអភិវឌ្ឍវិស័យ កីឡាកម្ពុជាឲ្យកាន់តែមុតស្រួច ក្នុងនោះក្រសួងអប់រំយុវជននិងកីឡាបានធ្វើការកែទម្រង់វិស័យអប់រំកាយនិងកីឡាក្នុងគោលបំណងឆ្លើយតបទៅនិងបច្ចុប្បន្នភាពនៃការរីកចម្រើននៃប្រទេសនៅក្នុងតំបន់និងពិភពលោក ។ ក្នុងនោះយើងបានយកចិត្តទុក ដាក់លើការកែលម្អទីលានដូចជាពហុកីឡដ្ឋានជាតិនិងហេដ្ឋារចនាសម័្ពន្ធកីឡាផ្សេងៗ ដូចជាការពង្រីកយន្តការដឹកនាំការងារគ្រប់គ្រងការងារបណ្តុះបណ្តាលកីឡាតាមវិស័យនានាឲ្យមានប្រសិទ្ធភាពទាំងបរិមាណនិង គុណភាពសម្រាប់ត្រៀមលក្ខណៈឲ្យប្រសើរ ឡើងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីឈានទៅពង្រឹង និងពង្រីក វិស័យកីឡាតេក្វាន់ដូនៅកម្ពុជាឲ្យបានផុលផុសនិងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននោះ អ្នកពាក់ព័ន្ធទាំងអស់ ពិសេសសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជាត្រូវបន្តយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាពឲ្យមាន ប្រសិទ្ធភាពខ្ពស់បំផុតឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដែលជាការរួម ចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍កីឡាទាំងក្នុងកម្រិតជាតិតំបន់និងពិភពលោក ។

លោករដ្ឋ លេខាធិការបានអំពាវនាវដល់គ្រប់ដៃគូ អភិវឌ្ឍទាំងជាតិនិងអន្តរជាតិបន្តជួយគាំទ្រនិងចូលរួមចំណែកបន្ថែមទៀត ក្នុងវិស័យកីឡាតេក្វាន់ដូដើម្បីអាចឲ្យសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាឈានទៅធ្វើម្ចាស់ការបានដោយជោគជ័យក្នុងការចូលរួមអភិវឌ្ឍ វិស័យកីឡាជាតិ និងដណ្តើមបានជ័យជម្នះលើការប្រកួតទាំងនៅលើឆាកជាតិនិងអន្តរជាតិ ៕ សារីម

%e1%9e%8f%e1%9f%81%e1%9e%80%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8a%e1%9e%bc-%e1%9f%a1 %e1%9e%8f%e1%9f%81%e1%9e%80%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8a%e1%9e%bc


ចែករំលែក៖