ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កំណត់យកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីជួបជាមួយសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទេ្ទស(A) នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីជួបជាមួយសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទេ្ទស(A) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញាថា៖ «ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទី ស្រឡាញ់។ ដំបូងពូសូមចូលរួមអបអរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង៨:៣០ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។

សូមក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។

ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត» ៕

 

22


ចែករំលែក៖