ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមតាំងខ្លួនជាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ = តែអត់ពីពួកវាក៏កម្ពុជានៅតែមានលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សដែរ?

២- ខ្មែរចាប់ដៃជាមួយចិនមានតាំងពីជិត១០០ឆ្នាំមកហើយ = មិនមែនទើបតែមាននាពេលនេះទេ។

៣- អត្រាពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិក = មិនពាក់ព័ន្ធនឹងឃាដកម្ម លឹម គឹមយ៉ា ផែសមុទ្ររាមទំនាក់ទំនងជាមួយចិននិងអំពើឆបោកតាមអនឡាយទេ។

៤-  បញ្ហាប្រាសាទតាមន្តធំនិងប្រាសាទ២ទៀតនៅតាមខ្សែរព្រំដែនកម្ពុជា-ថៃ = មិនបាច់ស្រែកឡូឡាទេ បញ្ហាសំខាន់នៃកម្ពុជានៅកាន់កាប់តាមទីកន្លែងដែលហើងធ្លាប់កាន់កាប់។ ការស្រែកដូចខ្មែរនៅក្រៅប្រទេសមិនអាចយកជាការបានទេ។

៥- នៅលើលោកនេះមិនថាតែមហាអំណាចណាមួយទេគឺមិនចង់ឲ្យបណ្តាប្រទេសរីកលូតលាស់ជាងខ្លួនទេ = ខ្លាចលែងមានឥទ្ធិពលលើបណ្តាប្រទេសនិងលែងមានការពឹងពាក់លើខ្លួន?

៦- ប្រទេសនីមួយៗចង់ឲ្យប្រទេសខ្លួនរីកចម្រើនខ្លាំងក្លាជាងគេ = មិនដែលមានប្រទេសណាចង់ឲ្យខ្លួនអន់ថយទេ។

៧- មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលចង់ឲ្យប្រទេសខ្លួនអន់ថយ = ព្រោះបើកម្ពុជារីកចម្រើននាំឲ្យមានស្នាដៃដល់បក្សកាន់អំណាច និងបាត់គុណសម្បត្តិខ្លួនឯង?

៨- ដោយសារហ្សេឡិនស្គីត្រូវរូវជាមួយបៃដឹន ទើបលោកត្រាំស្អប់ហ្សេឡិនស្គី = នេះហើយហៅថាប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។

៩- ចៅក្រមខ្សែបៃដឹនត្រូវបានតែងតាំងដោយលោកបៃដឹន = ចៅក្រមទាំងនេះត្រូវបានដេញចេញពីការងារដោយលោកត្រាំ នេះហើយហៅថាប្រជាធិបតេយ្យអាមេរិក ក្រុមឧទ្ទាមក្រៅច្បាប់យល់ហើយនៅ?

១០- ថាចិនបំផ្លាញទេសចរណ៍បណ្តាប្រទេសនៅអាស៊ី = មូលហេតុអីចិនជម្រុញឲ្យទេសចរណ៍ចិនចូលមកបណ្តាប្រទេសនោះៗ? ៕

ដោយ ៖ សិលា


ចែករំលែក៖