ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ

ចែករំលែក៖

 

ខេត្តខេត្តមណ្ឌលគិរីៈ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ។

អាគារសិក្សាមួយចំនួននៅទីនេះមានសភាពចាស់ទ្រុឌទ្រោម ពេលភ្លៀងធ្លាក់មកម្តងៗគឺហូរទឹកធ្លាក់ ចូលបន្ទប់សិក្សាមានការលំបាកដល់សិស្ស។ ទន្ទឹមនឹងនេះ សាលាក៏មានការខ្វះខាត និងត្រូវការអាគារ សិក្សាថ្មីបន្ថែម ព្រោះកំណើនសិស្សានុសិស្សគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រោយពីបានពិនិត្យ អាគារសិក្សា និងជួបពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សរួចហើយ សម្តេចតេជោ រួមនឹងសប្បុរសជនបានសម្រេចផ្តល់អាគារសិក្សាថ្មី២ខ្នង គឺ១ខ្នង មានកំពស់២ជាន់ ស្មើនឹង ១២បន្ទប់(សរុប២៤បន្ទប់) និងសាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ជូនដល់សាលាទៀតផង ៕

fb_img_1473853194339 fb_img_1473853191198 fb_img_1473853188013 fb_img_1473853185248 fb_img_1473853178421 fb_img_1473853171945 fb_img_1473853175555

 


ចែករំលែក៖