ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមានពីលទ្ធផលអាក្រក់នៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សម្តេចសង្ឃដាឡៃឡាម៉ា

ចែករំលែក៖

រដ្ឋាភិបាលចិនបានប្រឆាំងនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សម្តេចសង្ឃដាឡៃឡាម៉ា ។ ដំណើទស្សនកិច្ចនោះ នឹងធ្វើឲ្យទំនាក់ទំនងចិនដីគោកនិងកោះតៃវ៉ាន់កាន់តែអាក្រក់។

សារព័ត៌មានស៊ីនហួបានបានដកស្រងសម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Xiaoguang បានប្រកាសនៅ ក្នុងសន្និសីទកាសែតថា “យើងប្រឆាំងគ្រប់រូបភាពនៃដំណើរទស្សនកិច្ចរបស់ដាឡៃឡាម៉ាទៅកាន់តៃវ៉ាន់ ។ គោលដៅនៃក្រុមជ្រុលនិយមចង់ផ្តាច់ខ្លួនកោះតៃវ៉ាន់បានសហការក្នុងការជួយដល់ទីបេទទួលបានឯករាជ្យ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យ
ទំនាក់ទំនងរវាងចិនដីគោកនឹងតៃវ៉ាន់កាន់តែអាក្រក់ថែមទៀត។

សារព័ត៌មានចិនបានផ្សាយថា តារា ចម្រៀងរ៉ុកដ៏ល្បីប្រចាំតៃវ៉ាន់ Freddie Lim ជាអ្នកអញ្ជើញដាឡៃឡាម៉ាមកធ្វើទស្សនកិច្ចកោះតៃវ៉ាន់កាលពីសប្តាហ៍កន្លងមក។ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់លោក David Lee ក៏បានបញ្ជាក់ផងដែរថា នឹងត្រួតពិនិត្យបញ្ហាខាងលើឲ្យបានច្បាស់ ប្រសិនបើដាឡៃឡាម៉ាសម្រេចធ្វើទស្សនកិច្ចកោះនេះ។

ទីបេបានក្លាយជាផ្នែកមួយនៃប្រទេសចិនកាលពីសតវត្សទី១៣ ។ នៅឆ្នាំ១៩៤៩ ទីក្រុងប៉េកាំងនិងទីក្រុង Lhasa បានចុះហត្ថលេខាស្តីពីសន្តិភាពនៅទីបេនៅក្នុងកិច្ចព្រមព្រៀងនោះទីបេបានក្លាយជាផ្នែកមួយនៃប្រទេសចិនដូចជាតំបន់គ្រប់គ្រងស្វ័យត ក្រោមរដ្ឋបាលរបស់ទីក្រុងប៉េកាំង។

សម្តេចសង្ឃដាឡៃឡាម៉ាទី១៤បាន ភៀសព្រះកាយចេញពីទីបេតាំងពីឆ្នាំ ១៩៥៩ ក្រោយបរាជ័យនៃការក្រោកឈរឡើងដោយអាវុធប្រឆាំងរដ្ឋាភិបាលចិន។ ជាមួយគ្នានេះអ្នកដែលគាំទ្រទីបេឯករាជ្យបានរស់នៅក្នុងទីក្រុង Dharmsala ប្រទេស ឥណ្ឌាដែលមានរដ្ឋាភិបាលទីបេក្រៅប្រទេស៕ ម៉ែវ សាធី

fer


ចែករំលែក៖