ភំ្នពេញ ៖ ពលរដ្ឋខែ្មរមួយចំនួននៅតែ និយមគាំទ្រ និងប្រើប្រាស់ផលិតផលប្រទេស ថៃ ដោយសារតែផលិតផលទាំងនោះមាន គុណភាព និងតម្លៃសមរម្យ ។ ដូច្នេះហើយ បានជាជាពាណិជ្ជករក្រុមហ៊ុនឯកជនរបស់ថៃបានដាក់ទុនវិនិយោគនិងតាំងពិព័រណ៍ ផលិតផលនានានៅប្រទេសកម្ពុជា តួយ៉ាងពិព័រណ៍ពាណិជ្ជកម្ម២០១៦ ដែល មានក្រុមហ៊ុនចូលរួម២០០ និងមានស្តង់ប្រមាណ២៥០ស្តង់ដែលមានដាក់តាំង បង្ហាញ និងលក់ផលិតផលនៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។
លោក យិន សុផា តំណាងក្រុមហ៊ុន Cambo Advertising ចំកាត់បានថែ្លងក្នុង ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ២០១៦ ឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មថៃ២០១៦ មានក្រុមហ៊ុនចំនួន២០០ និងស្តង់តាំងលក់ ទំនិញ២៥០ស្តង់ដែលមានដាក់តាំងនិង លក់ទំនិញ ម្ហូបអាហារ ភេសជ្ជៈ សម្លៀក បំពាក់គ្រឿងអគ្គិសនី គ្រឿងសម្អាង សម្ភារ ប្រើប្រាស់ក្នុងផ្ទះបាយវត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ សុខភាព និងសម្ផស្ស ដែល សុទ្ធសឹងជាទំនិញមានគុណភាព និងតម្លៃ សមរម្យ ។
លោកបន្តទៀតថា ក្រោយពីបង្ហាញនិង លក់ទំនិញនៅក្នុងពិព័រណ៍ក៏មានរៀបចំកម្ម វិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករ កម្ពុជានឹងថៃ ដើម្បីរកតំណាងចែកចាយ ទំនិញថៃនៅកម្ពុជាផងដែរ ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទី ប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជា មានប្រសាសន៍ថា ពិធីតាំងពិព័រណ៍ពាណិ ជ្ជកម្មថៃតែងតែទទួលបានការគាំទ្រពីអតិ ថិជន ជាពិសេសពាណិជ្ជករកម្ពុជា ។ លោក ស្រីបានចាត់ទុកថា ពិព័រណ៍ពាណិជ្ជកម្ម នេះមានសារសំខាន់សម្រាប់ពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ថៃ ហើយទំហំពាណិជ្ជកម្ម ទ្វេភាគីនេះមានការរីកចម្រើនទៀតផង ។
លោកស្រីបានបន្តទៀតថា រាជរដ្ឋាភិ បាលថៃបានយល់ដឹងពីតម្លៃមិត្តភាពនៃ ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ដោយសារតែកម្ពុជាមានលក្ខណៈប្រហាក់ ប្រហែលគ្នាលើគ្រប់វិស័យ ពោលគឺវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ជាដើម ។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មថៃ ២០១៦មានរយៈពេល៤ថៃ្ងចាប់ពីទី១៥- ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ។ ក្នុងរយៈពេល៧ខែ ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃមានទឹកប្រាក់ប្រមាណ៣.១០៨លានដុល្លារក្នុងនោះថៃនាំទំនិញមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ២.៤២៩លានដុល្លារ និង កម្ពុជានាំទំនិញទៅប្រទេសថៃមានទំហំទឹកប្រាក់ចំនួន៦៧៩លានដុល្លារ ។ ប៉ុន្តែការនាំទំនិញពីថៃមកកាន់កម្ពុជាថយចុះ១៦ ភាគរយ រីឯកម្ពុជានាំទំនិញទៅកាន់ប្រទេសថៃមានការកើនឡើងចំនួន៥២ភាគរយ ទៅវិញ ៕ ហេង សូរិយា