ភ្នំពេញ៖ ក្រុមហ៊ុនចំណីសត្វ សីុឈួន ញ៉ូវហួត បានចំណាយថវិការចំនួន៦លានដុល្លាបន្ថែម បង្កើតរោងចក្រផលិតចំណីសត្វទី២ នៅប្រទេសកម្ពុជា ។
ក្នុងពិធីសម្ភោធរោងចក្រផលិតចំណីសត្វក្រោមអធិបតីភាពលោក វេង សុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាវិស័យកសិកម្មសត្វបានកំពុងក្លាយជាចរលករក្នុងការចូលលុបបំបាត់ភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដោយបង្កើតបានប្រាក់ចំនូលបន្ថែម តាមរយៈការចិញ្ចឹមសត្វ ពិសេសប្រជាកសិករដែលមានដីតិចមិនអាចសង្ឃឹមក្នុងការទទួលចំណូល សម្រាប់ឆ្លើយនឹងកំណើនសេដ្ឋកិច្ច ដែលកំពុងមាការលើកឡើងក្នុងល្បឿនថេរក្នុងរយៈពេល១០ កន្លងមកនេះ ។
លោកបន្តថា ការដាក់ដំណើរការរោងចក្រចំណីសត្វក៏ឆ្លើយតបតាមគោលនយោបាយកសិកម្មរបស់ក្រសួង កសិកម្មឆ្នាំ២០១៤ ‑២០១៨ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ការ បង្កើតរោងចក្រនេះក៏ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងការចំណីសត្វ ចិញ្ចឹម របកសិករ ផងដែរ។
ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី វេង សុខុន ក៏បានលើកឡើងថាតាមអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថារោងចក្រអាចផលិតចំណីសត្វគ្រប់ប្រភេទបាន១៨ម៉ឺនតោនក្នុងមួយឆ្នាំ គឺស្មើរ៥០០តោនក្នុងមួយថ្ងៃ ។ បន្ថែមជាងនេះក្រុមហ៊ុនបានចូលរួមចំណែកក្នុងការប្រមូលទិញ វត្ថុធាតុដើម ផលិតផលកសិកម្មក្នុងស្រុក ចំនួន២៥០០០តោនក្នុងមួយឆ្នាំ ក្នុងមាន ពោត ដំឡុងមី កន្ទក់ ចុងអង្ករ កាលស្យូម …។
លោកសង្កត់ធ្ងន់ថាចំណីសត្វប្រមាណ៨៥% ក្រុមហ៊ុនលក់ទៅឲ្យតាមដេប៉ូចំណីសត្វនៅទៅទំាងប្រទេស និង ១៥% លក់ដល់កសិករផ្ទាល់តែម្តង ។
ដោយឡែកលោកDu Chang ping អគ្គនាយកក្រុមហ៊ុន ញ៉ូហូតបានលើកឡើងក្នុងពិធីសម្ភោធដាក់ដំណើរការរោងចក្រផលចំណីសត្វនៅក្នុងបរិវេណតំបន់សេចដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១៩ខែ កញ្ញាថា រោងចក្រផលិតចំណីទី១របស់លោក បានកំពុងតែដំណើរផលិត ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋខ្មែរក្នុងការយកទៅចិញ្ចឹមសត្វ ទើបក្រុមហ៊ុន សម្រចបង្កើតរោងចក្រផលិតចំណីសត្វទី២បន្ថែមទៀត ដោយចំណាយថវិការ អស់ ៦លានដុល្លារ ។
លោកបន្តថា រោងចក្រផលិចំណីសត្វទី២គឺជារោងចក្រដែលផលិតចំណីសត្វបែបទំនើបជាងគេបង់អស់ និងប្រើម៉ាស៊ីនស្វ័យប្រវត្តិដែលបច្ចេកទេសខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ។ លោក ថាការដាក់ដំណើររោងចក្រផលិតចំណីសត្វ នឹងជួយជំរុញដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានំាមកនូវ សុភមង្គលជូនប្រជាជនកម្ពុជា។
ចំណែកតំណាងស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា‑ចិន មានចំនួន ទឹកប្រាក់ប្រមាណ២៣៤០លានដុល្លារអាមេរិក កើនឡើងនិង ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទំាង១០ ។
លោកបន្តថាតាមស្ថិតិរបស់ ប្រទេសកម្ពុជារហូតមកដល់ចុងខែមិនា ឆ្នាំ២០១៦ ការវិនិយោគរបស់អ្នកវិនិយោគប្រទេសចិនមកប្រទេសកម្ពុជាមានចំនួន១៤០២០លានដុល្លារ អាមរិក ដែលជាប្រទេសដ៏ធំមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលចិនបានមកធ្វើការវិនិយោគ ៕ ស ដារ៉ា