ព័ត៌មានទាន់ហេតុការណ៍៖

សិស្សកុមារ ១០០ នាក់ បានទទួលការបណ្តុះបណ្តាលកីឡាបាល់ឱបពីណាហ្គាវើលបេះដូងសប្បុរស

ចែករំលែក៖

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៨ខែសីហាឆ្នាំ ២០១៦ណាហ្គាវើលបេះដូងសប្បុរស បានបង្ហាត់កីឡាបាល់ឱបលើកដំបូងរបស់ខ្លួនដល់កុមារ១០០ នាក់មកពីសាលាបឋមសិក្សាគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងដោយ បុគ្គលិករបស់ណាហ្គាវើល គឺលោក SteveNobleដែលជាគ្រូបង្វឹកបាល់ឱប។ គាត់បានមានប្រសាសន៍ថា “កីឡាបាល់ឱប គឺជាកីឡាដែលសង្កត់ធ្ងន់ទៅលើការងារជាក្រុម។ នៅក្នុងការបណ្តុះបណ្តាលនេះយើងបានបង្ហាត់កុមារនូវជំនាញនិងលក្ខន្តិកៈមួយចំនួនអំពីការលេងកីឡាបាល់ឱបដែលជាមេរៀនចាប់ផ្តើម។ យើងសង្ឃឹមថាកុមារទាំងនោះ នឹងចូលចិត្តលេងកីឡាបាល់ឱប។

លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា“នៅក្រោមកម្មវិធីការងារសង្គមរបស់យើង យើងមិនត្រឹមតែផ្តល់បាល់ទាត់និងបាល់ទះរាប់រយដល់សាលារៀនប៉ុណ្ណោះទេប៉ុន្តែយើងថែមទាំងបានរៀបចំផែនការផ្តល់ការបណ្តុះបណ្តាលដល់កុមារកម្ពុជានៅតាមជនបទផងដែរ។ យើងជឿជាក់ថា ការចូលរួមរបស់វិស័យឯកជននៅក្នុងវិស័យកីឡា មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ។ យើងបានឃើញស្នាដៃដ៏អស្ចារ្យរបស់កីឡាករ/កីឡាការិនីមួយចំនួនរបស់យើងនៅក្នុងការប្រកួតលើឆាកអន្តរជាតិ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា យើងជឿជាក់ថាកីឡាករ/កីឡាការិនីទាំងអស់របស់កម្ពុជា នឹងមានលទ្ធភាពបង្កើនស្នាដៃរបស់ខ្លួនបន្ថែមទៀតពីលើស្នាដៃបច្ចុប្បន្ន“។

 

កុមារា រ៉េង ផាសិទ្ធ សិស្សសាលាបឋមសិក្សាគោកបញ្ជាន់ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលកីឡាបាល់ឱបនេះបាននិយាយថា “យើងរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងការបណ្តុះ        បណ្តាលកីឡាបាល់ឱបរបស់ណាហ្គាវើលបេះដូងសប្បុរស។ ជាការពិតយើងមិនបានដឹងពីរបៀបលេងកីឡាបាល់ឱបនេះទេពីមុនមក ។

បន្ទាប់ពីការបណ្តុះបណ្តាលនេះយើងយល់ដឹងបានច្រើនជាងមុនហើយយល់ឃើញថា កីឡានេះធ្វើឲ្យយើងសប្បាយ និងហាត់លេងជាក្រុមទៀតផង ។ យើងសង្ឃឹមថា ណាហ្គាវើលបេះដូងសប្បុរស នឹងបណ្តុះបណ្តាលយើងបន្ថែមទៀតនៅពេលអនាគត។ យើងក៏ចង់ក្លាយជាអ្នកលេងកីឡាបាល់ឱបអាជីពផងដែរនាពេលអនាគត។ យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលបានផ្តល់សម្ភារៈកីឡាជាច្រើន និងការបណ្តុះបណ្តាលដល់យើង ហើយយើងនឹងចងចាំអំពើល្អនេះជារៀងរហូត “ ។ 

លោកខំ ផាង គ្រូបង្រៀននៃសាលាបឋមសិក្សាគោកបញ្ជាន់មានប្រសាសន៍ថា“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសដែលតែងតែផ្តល់ការបណ្តុះបណ្តាលកីឡាដល់សិស្សរបស់យើង។ យើងសង្ឃឹមថាកុមារទាំងនេះនឹងតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្ដរជាតិនៅថ្ងៃណាមួយនាពេលអនាគត ។ ខ្ញុំបានកត់សម្គាល់ឃើញមានការរីកចម្រើនបន្ទាប់ពីមានការបណ្តុះបណ្តាលកីឡាដែលផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស។ សិស្សានុសិស្សរបស់យើងបានចាប់អារម្មណ៍ការលេងកីឡាជាងមុន។

លើសពីនេះទៀត សិស្សក៏មានសុខភាពល្អជាងមុនផងដែរ បន្ទាប់ពីពួកគេចូលរួមលេងកីឡាដែលរៀបចំឡើងដោយណាហ្គាវើលបេះដូងសប្បុរស។ យើងសូមអរគុណ និងសូមជូនពរឲ្យណាហ្គាវើលទទួលបានភាពចម្រុងចម្រើនក្នុងពាណិជ្ជកម្មរបស់ខ្លួន “ ។ 

អំពីណាហ្គាវើល®

ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!

ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។

ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

សម្រាប់ភាសាអង់គ្លេស

Ms. Samphy Lenain

មុខដំណែង ៖ Senior Executive, Marketing Communications Department

ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧

អ៊ីម៉ែល ៖ samphylenain@nagaworld.com

 

សម្រាប់ភាសាខ្មែរ

កញ្ញា ភោគ សូលីនដា

មុខដំណែង ៖Brand Executive, Marketing Communications Department

ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ៩៩ ០៦

អ៊ីម៉ែល ៖ phouksolinda@nagaworld.com

អត្ថបទ៖ ស ដារ៉ា

img_2040 img_2028


ចែករំលែក៖