រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០១៦ណាហ្គាវើលបេះដូងសប្បុរស បានរៀបចំកម្មវិធីចែករំលែកសេចក្ដីស្រឡាញ់ជាមួយកុមារកំព្រាចំនួន ៥០នាក់ នៅអង្គការ MAGNA ក្នុងរាជធានីភ្នំពេញ។
លោកJames Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “យើងពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានទៅចុះសួរសុខទុក្ខកុមារកំព្រានៅអង្គការ MAGNA។ យើងបានទៅសួរសុខទុក្ខអង្គការជាច្រើនដែលមើលថែកុមារកំព្រាស្រ្តីមេម៉ាយ កុមារផ្ទុកវីរុសហ៊ីវ និងកុមារពិការ ។ យើងសង្ឃឹមថា កុមារទាំងអស់ នឹងអាចធំឡើងប្រសើរដូចក្មេងដទៃផងដែរ ។ យើងលើកទឹកចិត្តពួកគេឲ្យខិតខំរៀនសូត្រដោយផ្តល់ឲ្យពួកគេនូវសម្ភារៈសិក្សានិងរស់នៅបានសមរម្យដោយផ្តល់ម្ហូបអាហារ និងវត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀតជាច្រើន ។ ហើយសង្ឃឹមថាពួកគេនឹងមិនបោះបង់ចោលការសិក្សា ឬរាថយដោយសារប្រវត្តិកំសត់របស់ពួកគេទេ ។ យើងជឿជាក់ថា ពួកគេនឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃផងដែរ “ ។
លោកព្រឹតរិទ្ធ បុគ្គលិកប្រតិបត្តិការងារសង្គមណាហ្គាវើល បានឲ្យដឹងថា “យើងមានកម្មវិធីជាច្រើន ដើម្បីគាំទ្រដល់កុមារកម្ពុជាក្នុងវិស័យអប់រំកីឡា និងសុខុមាលភាពសង្គម។ បច្ចុប្បន្នកម្មវិធីដែលរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស បានជួយកុមារកម្ពុជាជាង ១១០.០០០នាក់នៅក្នុងទីក្រុង និងនៅតាមតំបន់ជនបទ ។ មានកុមារជាច្រើនបានត្រឡប់ចូលសាលារៀនវិញដោយមានជំនួយដែលបានផ្ដល់ដោយណាហ្គាវើលបេះដូងសប្បុរស។ វាពិតជាមានសារសំខាន់ណាស់ក្នុងការប្រយុទ្ធតទល់នឹងអត្រាអនក្ខរកម្មនៅកម្ពុជា។ ថ្ងៃនេះយើងបាននាំយកសូកូឡាអង្ករ និងនំមួយចំនួនសម្រាប់កុមារនៅអង្គការ MAGNA។ យើងសង្ឃឹមថាពួកគេនឹងធំឡើងបានប្រសើរដោយមិនចាំបាច់ព្រួយបារម្ភខ្លាំងអំពីការផ្គត់ផ្គង់អាហារឡើយ“ ។
នាយិកាអង្គការ MAGNA លោកស្រី រស្មីបានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលតែងតែឧបត្ថម្តគាំទ្រដល់កុមាររបស់យើង។ ណាហ្គាវើលបានលើកទឹកចិត្តកុមារកំព្រា និងកុមារផ្ទុកវីរុសហ៊ីវឲ្យកាន់តែខិតខំប្រឹងប្រែងរៀនសូត្រទោះបីពួកគេជួបការលំបាកក្នុងជីវិតយ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត ណាហ្គាវើលបេះដូងសប្បុរសមិនដែលភ្លេចកុមាររបស់យើងឡើយនៅពេលមានបុណ្យទាន និងពិធីម្តងៗ ។ណាហ្គាវើល តែងតែផ្តល់អំណោយនិងអង្ករដល់កុមារ និងឪពុកម្តាយរបស់ពួកគេផងដែរ ។ តាងនាមឲ្យមជ្ឈមណ្ឌលនិងកុមារកំព្រាទាំងអស់ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកក្នុងកម្មវិធីនេះ ។ ខ្ញុំសូមជូនពរណាហ្គាវើលឲ្យរីកចម្រើនតទៅមុខក្នុងពេលអនាគត “ ។
អំពីណាហ្គាវើល®
ប្រជុំ ស្រស់ស្រូបអាហារ លម្ហែ ជប់លៀង និងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទាន ឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន ៧។ ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូ ណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។
ណាហ្គាវើល បានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើល ភ្នំពេញ ជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះដំបូងគេ និងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿន ហើយណាហ្គាវើលភ្នំពេញ មានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាព ហាងលក់ទំនិញ ភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេស
Ms. Samphy Lenain
មុខដំណែង ៖ Senior Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧
អ៊ីម៉ែល ៖ samphylenain@nagaworld.com
សម្រាប់ភាសាខ្មែរ
កញ្ញា ភោគ សូលីនដា
មុខដំណែង ៖ Brand Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ៩៩ ០៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com
អត្ថបទ៖ ស ដារ៉ា