ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៣ នៅវត្តចំនួន ៥វត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៣ នៅវត្តចំនួន ៥ គឺវត្តតាកុល , វត្តពានី, វត្តអង្គសេរី, វត្ត សេរីគង្គារ និងវត្តត្រពាំងធម៌ ។

នៅក្នុង ឱកាសនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល និងថ្នាក់ដឹកនាំ នៃក្រសួងព្រះបរមរាជវាំង,ខេត្តកំពង់ឆ្នាំង, ស្រុកកំពង់ត្រឡាច និង ពុទ្ធបរិស័ទចំណុះជើងវត្ត៥មានវត្តតាកុល ,វត្តពានី,វត្តអង្គសេរី,វត្តសេរីគង្គារនិងត្រពាំងធម៌ បានអញ្ជើញរាប់រាប់បាតព្រះសង្ឃចំនួន១០៩អង្គ ក្នុង១អង្គៗប្រគេនចង្ហាន់១ស្រាក់ ទេយ្យទាន១កញ្ចប់ និង បច្ច័យ៥ម៉ឺនរៀល,ចំពោះព្រះចៅអធិការ ៥អង្គក្នុង១អង្គៗបច្ច័យចំនួន១០ម៉ឺនរៀលផងដែរ ។

សម្តេច ចៅហ្វាវាំងក៏ប្រគេនទេយ្យទាននិងបច្ច័យសំរាប់កសាងសមិទ្ធ ផលក្នុងវត្តក្នុងវត្តទាំង៥ក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស,មី២កេសនិងត្រីខ១២កំប៉ុង ៕

666


ចែករំលែក៖