ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Brewery Limited (CBL) បានរៀបចំកម្មវិធី
ប្រកាសបើកដំណើរការលេខទូរស័ព្ទទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធី
ប្រូម៉ូសិនថ្មីសម្រាប់ពិធីអាពាហ៍ពិពាហ៍ជាមួយស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។ កម្មវិធីពិសេសត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅ
មជ្ឈមណ្ឌលកោះពេជ្រក្រោមវត្តមានភ្ញៀវកិត្តិយសតំណាងក្រុមហ៊ុនជាច្រើនរូបចូលរួម។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានអ្នកចូលរួមជាង៣៥០នាក់មកពីទូទាំងប្រទេសកម្ពុជារួមមានម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ដេប៉ូចែកចាយ នានាបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេស នេះដែលមានការប្រកាសពីការផ្តល់ជូនប្រូម៉ូសិនថ្មីសម្រាប់ពិធីអាពាហ៍ពិពាហ៍និងកញ្ចប់លើកទឹកចិត្តសម្រាប់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CBL ។
ក្នុងអំឡុងពេលធ្វើបទបង្ហាញយ៉ាងលម្អិតគេសង្កេតឃើញអ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការគាំទ្រដែលក្រុមហ៊ុន CBL កំពុងផ្តល់ជូនដៃគូអាជីវកម្មរបស់ខ្លួនដូចជាការរៀបចំឲ្យមានក្រុមការងារផ្តល់ជំនួយតាមទូរស័ព្ទសម្រាប់អតិថិជនធ្វើការទាក់ទងក្នុងកម្មវិធីប្រូម៉ូសិនសម្រាប់ពិធីអាពាហ៍ពិពាហ៍ជាដើម។ លេខ ទូរស័ព្ទថ្មីនេះត្រូវបានដាក់ឲ្យដំណើរការ ជាពិសេសសម្រាប់ដៃគូអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL ដើម្បីសាកសួរព័ត៌មាន និងបញ្ជាទិញស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown។ កត្តាទាំងនេះនឹងធ្វើឲ្យប្រតិបត្តិការកាន់តែមានភាពងាយស្រួល ការគ្រប់គ្រងនិងល្បឿនកាន់តែប្រសើរ ក្នុងការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុម
ហ៊ុន CBL ជាពិសេសស្រាបៀរ Heineken ដែលជាស្រាបៀរប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិជាប់ចំណាត់លេខមួយទូទាំងពិភពលោកឲ្យដល់គ្រប់កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗនៅ ប្រទេសកម្ពុជា ។
កម្មវិធីនេះក៏មានការផ្តល់នូវព័ត៌មានថ្មីៗអំពីការពង្រីករោងចក្រដ៏ថ្មីសន្លាងរបស់ក្រុមហ៊ុន CBL រួមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់លើការគ្រប់គ្រងគុណភាព ការ ពង្រីកសមត្ថភាពផលិត ការប្តេជ្ញាចិត្តរបស់បុគ្គលិកផ្នែកលក់ ព្រមទាំងការដឹកជញ្ជូន និងការចែកចាយប្រកបដោយវិជ្ជាជីវៈដើម្បីធានាថាអតិថិជនទាំងអស់ទទួលបានការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL គ្រប់គ្រាន់ក្នុងអំឡុងរដូវកាលអាពាហ៍ពិពាហ៍នេះ។
លើសពីនេះទៅទៀតចាប់ពីពេលនេះ តទៅអ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) និងម្ចាស់ហាងលក់ភេសជ្ជៈទាំង អស់អាចចុះឈ្មោះជាអ្នកផ្គត់ផ្គង់ស្រាបៀរសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ ។
កញ្ចប់លើកទឹកចិត្តថ្មីនេះបង្កលក្ខណៈ កាន់តែងាយស្រួលសម្រាប់អ្នកដែលមានបំណងរៀបចំពិធីអាពាហ៍ពិពាហ៍ឬកម្មវិធីផ្សេងៗ ក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ស្រាបៀរ ABC Extra Stout, Heineken, Tiger, Anchor និង Gold Crown នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាដែលនឹងអាច ធានាបានទាំងគុណភាពខ្ពស់និងការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កម្មវិធីរបស់ពួកគាត់។សម្រាប់លោកអ្នកម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ(ចុងភៅ) ម្ចាស់ដេប៉ូចែកចាយ ឬដៃគូអាពាហ៍ ពិពាហ៍ចង់បាននូវព័ត៌មានលម្អិតបន្ថែមទៀតសូមទំនាក់ទំនមកលេខ៖ 011 222 400 ឬ 011-333500៕ វឌ្ឍនា