ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរអារ៉ាប៊ីសាអូឌិតចុះចតជាបន្ទាន់នៅហ្វីលីពីនដោយប្រកាសអាសន្នច្រឡំ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សាវឌីអារ៉ាប៊ីបានចុះចត់ជាបន្តាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសារតែការគម្រាមកំហែងវាយប្រហារភែរវកម្មនៅលើយន្តហោះ ។

ក្រុមហ៊ុនក្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល ទទួលបានព័ត៌មានពី ទីបញ្ចាការហោះហើរថា យន្តហោះខាងលើរបស់សាឌីអារ៉ាប៊ីរងការគម្រាមកំហែង នៅពេលដែលហោះជិតអាកាសយានដ្ឋាន មានចម្ងាយតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រោយពេលចុះចតភ្លាម យន្តហោះត្រូវបានឡោមព័ន្ធដោយកម្លាំងសន្តិសុខ ។ ប៉ូលិសជាតិទទួលបន្ទុកសន្តិសុខអាកាសចរណ៍ហ្វីលីពីនបានបញ្ជូនទៅកាន់អាកាសយានដ្ឋានជាបន្ទាន់ផងដែរ ។

ប៉ុន្តែ ក្រោយមក មន្ត្រីអាកាសចរណ៍នៅទីក្រុងម៉ានីលបញ្ជាក់ថា អាកាសយានិកនៅលើយន្តហោះអារ៉ាបីសាអូឌិត បានប្រកាសអាសន្នច្រឡំទៅកាន់ទីបញ្ជាការហោះហើរ។

សកម្មភាពខាងលើបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកដំណើរនៅលើយន្តហោះទាំងអស់ ដោយអ្នកដំណើរភ័យខ្លាចយ៉ាងខ្លាំងដោយមិនដឹងថា មានរឿងអ្វីកើតឡើងពេលប៉ូលិសឡោមព័ន្ធយន្តហោះនោះ៕ ម៉ែវ សាធី

 

maybay-1474433175024


ចែករំលែក៖