ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ សាមូរ៉ៃជប៉ុន «ដកកាំបិត» នៅសមុទ្រចិនខាងត្បូងធ្វើឲ្យរដ្ឋាភិបាលប៉េកាំងអង្គុយមិនស្ងៀម

ចែករំលែក៖

ជប៉ុនបានសម្រេចចូលរួមនៅសមុទ្រ ចិនភាគខាងត្បូងបានធ្វើឲ្យស្ថានភាពកាន់ តែស្មុគស្មាញជាងពេលអាមេរិកម្នាក់ឯងទប់ ទល់ជាមួយចិននៅទីនោះ។ កម្លាំងទាហាន ជើងទឹកអាមេរិកគឺខ្លាំងបំផុតលើពិភពលោក មិនត្រូវការជប៉ុនជួយឡើយ ប៉ុន្តែការណ៍ដែល ជប៉ុនសុំចូលជាមួយកងពលយាមល្បាតអាមេរិកគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតដែលធ្វើឲ្យចិនដេកអង្គុយនៅមិនស្ងៀម។ ពេល នេះចិនមានអារម្មណ៍ថា ខ្លួនកំពុងតែរងការ គំរាមកំហែងកាន់តែខ្លាំងឡើង ហើយសង្គ្រាម អាចនឹងកើតឡើងគ្រប់ពេល។

ជប៉ុននឹងលូកដៃចូលជ្រៅនៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង បើទោះបីមាន ការគំរាមកំហែងពីចិនឲ្យចាកចេញក្តី។ សមុទ្រចិនភាគខាងត្បូងគឺជាច្រកផ្លូវដ៏ សំខាន់ក្នុងការដឹកជញ្ជូនរបស់ជប៉ុន ដូច្នេះ ការចូលទៅកាន់សមុទ្រចិនភាគខាងត្បូង របស់ជប៉ុនគឺស្ថិតនៅក្នុងយុទ្ធសាស្ត្រយូរ អង្វែងរបស់ជប៉ុន។ ទន្ទឹមនឹងនោះជប៉ុន ចង់ឲ្យពិភពលោកបានឃើញថា ក្រោយ រយៈពេល៧០ឆ្នាំ ដែលបរាជ័យក្រោមអាមេរិកនៅក្នុងសង្គ្រាមលោកលើកទីពីរពេល នេះជប៉ុនបានវិលត្រឡប់មកធ្វើជាអធិរាជ្យនៅលើដែនទឹកដូចមុននិងខ្លាំងជាងមុនទៅទៀត។

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស្រី Tomomi Inada បានប្រកាសនៅទីក្រុង វ៉ាស៊ីនតោននាពេលកន្លងមកថា កម្លាំង ទាហានជប៉ុននឹងចូលរួមយាមល្បាតជា មួយអាមេរិកនៅសមុទ្រចិនភាគខាងត្បូងយ៉ាងសកម្ម។ ការប្រកាសទាំងនោះបានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលចិន។ សារព័ត៌មាន Bloomberg បានផ្សាយថា ពេលនេះចិនកំពុងតែវាយតម្លៃពីចេតនានៅពីក្រោយការចូលរួមរបស់ជប៉ុននៅ សមុទ្រចិនភាគខាងត្បូង។

នៅក្នុងអត្ថបទដែលសារព័ត៌មាន Blo- omberg បានផ្សាយកម្លាំងទាហានជើងទឹកអាមេរិកគឺខ្លាំងបំផុតនៅលើលោកមិនត្រូវការប្រទេសណាជួយក៏អាចយកឈ្នះសត្រូវ នៅលើសមរភូមិដែរ។ ប៉ុន្តែការសម្រេចចូល ជាមួយអាមេរិករបស់ជប៉ុនបានអូសទាញអាមេរិកធ្លាក់នៅក្នុងស្ថានភាពយុទ្ធសាស្ត្រថ្មីធ្វើឲ្យស្ថានភាពសមុទ្រចិនភាគខាងត្បូងកាន់តែស្មុគស្មាញជាងពេលអាមេរិកធ្វើ សកម្មភាពតែម្នាក់ឯង។

តាំងពីដើមមកតំបន់សមុទ្រភាគខាងលិចជប៉ុន និងភាគខាងត្បូងប៉ាស៊ីហ្វិកមានសារសំខាន់យ៉ាងខ្លាំងចំពោះជប៉ុនដែល ពលរដ្ឋជប៉ុនហៅថា «ផ្លូវស្លាប់រស់» ច្រក ផ្លូវដែនសមុទ្រដ៏សំខាន់ខាងលើសម្រាប់ ដឹកជញ្ជូនប្រេងទំនិញពីតំបន់មជ្ឈិមបូព៌ាឆ្លង កាត់ច្រកសមុទ្រ Malacca ចូលទៅកាន់ដែន សមុទ្រចិនភាគខាងត្បូង ហើយចូលទៅកាន់ តំបន់ភាគខាងជើងរួចចូលទៅសមុទ្រចិនភាគខាងកើតដើម្បីចូលដល់ទឹកដីជប៉ុន។ដូច្នេះនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ និងការវាយប្រហារកោះហុងកុង ជប៉ុនបានគ្រប់គ្រងផ្លូវសមុទ្រខាងលើ ដែលបានឆ្លងកាត់ប្រទេសមួយចំនួនដូចជាហ្វុីលីពីន ម៉ាឡេស៊ីនិងសិង្ហបុរី ដើម្បីដឹកជញ្ជូនទំនិញដោយគ្មានការរំខាន។

នៅក្នុងសង្គ្រាមលោកលើកទីពីរសង្គ្រាម នៅអឺរ៉ុបគឺជាសង្គ្រាមថ្មើរជើងនិងអាកាស។ចំណែកសង្គ្រាមនៅក្នុងទ្វីបអាស៊ីថែមបញ្ចូល ទាំងសង្គ្រាមជើងទឹកទៀត។ សង្គ្រាមជើង ទឹក Midway គឺជាដំណាក់កាលនៃការប្រជែង កម្លាំងរវាងអាមេរិកនឹងជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។

សង្គ្រាមជើងទឹកទ្រង់ទ្រាយធំបំផុតគឺស្ថិតនៅឈូងសមុទ្រ Leyte នាខែតុលា ឆ្នាំ១៩៤៤។ សង្គ្រាមនោះអូសបន្លាយ រយៈពេល៣ថ្ងៃ៤យប់ដោយផ្ទុះចេញពីកោះ Luzon ប្រទេសហ្វុីលីពីនរាលដាល នៅលើផ្ទៃសមុទ្រក្នុងបរិវេណជាង១.០០០គីឡូម៉ែត្រត្រូវបានចាត់ទុកថាជាសង្គ្រាមលើដែនសមុទ្រទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ដោយលទ្ធផលនៃសង្គ្រាមនោះទាហានអាមេរិកទទួលបានជ័យ ជម្នះ។ នាវាចម្បាំងជប៉ុន២៦គ្រឿងរងការបំផ្លាញ និងទាហានជាង១មឺុននាក់ស្លាប់។ ចំណែកទាហានអាមេរិកវិញ ក៏មាននាវា ៦គ្រឿងរងការបំផ្លាញ និងទាហាន៣.០០០ នាក់ស្លាប់។ ក្រោយសង្គ្រាមនោះអាមេរិកបានគ្រប់គ្រងសមុទ្រប៉ាស៊ីហ្វិកភាកខាង ត្បូងនិងចូលកៀកកោះជប៉ុន។ នៅទីបំផុត អាមេរិកបានសម្រេចប្រើប្រាស់គ្រាប់បែកបរមាណូជាលើកដំបូងក្រោយជប៉ុនមិន ព្រមចុះចាញ់ បង្ខំឲ្យអាមេរិកទម្លាក់ពីរគ្រាប់ នៅលើទឹកដីជប៉ុន។ ធ្វើឲ្យអាមេរិកយក ឈ្នះជប៉ុនទាំងស្រុងក្លាយជាម្ចាស់នៅសមុទ្រ ចិនភាគខាងត្បូង។

ក្រោយអាមេរិកយកឈ្នះជប៉ុនក្លាយជាមហាអំណាចតែមួយគត់គ្រប់គ្រងតំបន់ សមុទ្រប៉ាស៊ីហ្វិក។ សូម្បីតែស៊ូវៀតដែល មានកម្លាំងខ្លាំងនាសម័យសង្គ្រាមត្រជាក់ក៏មិនហ៊ានប៉ះពាល់ដល់ទីតាំងដែលអាមេរិក គ្រប់គ្រងនោះដែរ ដោយមានតែសកម្មភាព លួចលាក់ជាមួយឥណ្ឌានៅមហាសមុទ្រ ឥណ្ឌាតែប៉ុណ្ណោះ។

ដូច្នេះសមុទ្រអាស៊ីប៉ាស៊ីហ្វិកខាងត្បូងជា តំបន់សមុទ្រយុទ្ធសាស្ត្រ និងសំខាន់បំផុត បណ្តាលឲ្យមានសង្គ្រាមដណ្តើមគ្នា។ ក្នុងប្រវត្តិសាស្ត្រ៧០ឆ្នាំកន្លងមកតំបន់សមុទ្រនេះ មានហេតុការណ៍កើតឡើងបែបនេះហើយពេលបច្ចុប្បន្នក៏មិនអាចផ្លាស់ប្តូរនោះដែរ។

ការណ៍ដែលជប៉ុនបានសម្រេចចូលរួមនៅក្នុងភូមិសាស្ត្រសមុទ្រចិនភាគខាងត្បូង គឺជាសកម្មភាពឯកតោភាគីឬក៏ជាការស្នើ របស់អាមេរិក? ប៉ុន្តែបំណងយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងត្រូវបានថ្នាក់ដឹកនាំជប៉ុនលើកឡើងជាយូរណាស់មក ហើយតាំងពីមុនពេលលោកស្រី Tomomi Inada ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិមកម្លេ៉ះ។

បច្ចុប្បន្នសង្គ្រាមអាមេរិក-ចិននៅសមុទ្រ ចិនភាគខាងត្បូងមិនទាន់ផ្ទុះឡើង ដោយសារតែប្រទេសទាំងពីរសុទ្ធតែជាប្រទេសមហាអំណាចបរមាណូ។ ប្រទេសទាំងពីរបានយលយ៉ាងច្បាស់ពីការខាតបង់នៃ សង្គ្រាម ហើយខិតខំបញ្ចៀស។ ពេលនេះបើមានការប៉ះទង្គិចគ្នាកើតឡើងតិចតួចក្តីក៏អាចក្លាយទៅជារឿងធំបោរដែរ។ ទាំងនោះហើយបានជាអាមេរិកចិនខិតខំបង្កើនប្រព័ន្ធទំនាក់ទំនងក្នុងគោលដៅបញ្ចៀសការប៉ះទង្គិចគ្នាកើតឡើងជាយថាហេតុ។

ជាមួយនឹងយុទ្ធសាស្ត្រឆ្ពោះទៅកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក ចិនក៏បានបង្កើនកម្លាំងនៅសមុទ្រចិនភាគខាងត្បូងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅទីនោះ។ ស្ថានភាពប្រឈមមុខដាក់គ្នារវាងអាមេរិក-ចិននាពេលនេះធ្វើឲ្យមនុស្សជាច្រើនយល់ថា សង្គ្រាមចិនអាមេរិកនៅសមុទ្រចិនភាគខាងត្បូងពិបាកគេចផុត អាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។

ចំណែកជប៉ុននិងចិននាពេលនេះក៏មាន វិវាទនៅដែនសមុទ្រចិនភាគខាងកើត ហើយ ការណ៍ដែលជប៉ុនចូលរួមនៅក្នុងសមុទ្រ ចិនភាគខាងត្បូងនោះគឺដើម្បីយកឈ្នះទាំង ស្រុងពេលមានសង្គ្រាមកើតឡើងដោយ ជប៉ុនមិនចង់ឲ្យសង្គ្រាមកើតឡើងនៅក្បែរផ្ទះរបស់ខ្លួនឡើយ។

មួយវិញទៀតជប៉ុនចង់បង្ហាញឲ្យពិភពលោកបានដឹងថា ពេលនេះជប៉ុនបានវិលត្រឡប់ទៅធ្វើជាម្ចាស់នៅលើដែនសមុទ្រទៀតហើយ បើទោះស្ថិតនៅក្រោមអាមេរិក ក្តី៕ ម៉ែវ សាធី

 

 

japan-defence-minister 018447644_30300


ចែករំលែក៖