ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បិទផ្សាយឯកសារវិនិច្ឆ័យដីធ្លី នៅភូមិ១៥ សង្កាត់ស្រះចក

ចែករំលែក៖

ភ្នំពេញ៖ លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ បានថ្លែងថា ចាប់ពីពេលនេះតទៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតំរូវការចាំបាច់។ លើកបានលើកឡើងថា កាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាអោយប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និង តវ៉ា រយៈពេល៣០ថ្ងៃ។ ប៉ុន្តែចាប់ពីពេលនេះទៅត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះ។ ហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើន ហើយអញ្ជើញប្រជាពលរដ្ឋមកយកនោះទៀតទេ។

លោកសារិន វណ្ណា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ ផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ១៥ ម្ដុំសាលាកូលាប សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៣៣០ក្បាលដី នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៦នេះ។

ដោយឡែកលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងតំបន់ វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្ន័យក្បាលដីរបស់ខ្លួនអោយបានគ្រប់ៗគ្នាដោយមិនត្រូវអោយអ្នកដទៃ មកមើលជំនួសពីព្រោះអ្នកដទៃ មិនបានដឹងច្បាស់ពីប្រភេទទ្រព្យនិងទំហំដីពិតប្រាកដ របស់ខ្លួនឡើយ។លោកបានបន្តទៀតថា៖ការមកផ្ទៀងផ្ទាត់និងមើលផ្ទាល់របស់ម្ចាស់ដីគឺជាប្រការមួយសំខាន់បំផុតព្រោះថាបើសិនជាយើងឆ្ងល់ប្រការណាមួយ ឬ ទិន្ន័យក្បាលដីរបស់យើងបានបាត់នោះ យើងអាចសាកសួរឬ តវ៉ា ទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និង ធ្វើការកែរតំរ៉ូវ។

គួរបញ្ជាក់ថា៖ ចាប់តាំងពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីអនុវិស័យ និង រដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានប្រមូលទិន្នន័យក្បាលដី បានចំនួន៦០សង្កាត់ ក្នុងចំណោម សង្កាត់ទាំង៩៦ នៅ ទូទាំងរាជធានីភ្នំពេញ ដោយប្រមូលទិន្ន័យក្បាលដីបាន ជាង១លាន៥សែនក្បាលដី បានសំរេចនឹងចេញប័ណ្ណជូនប្រជាពលរដ្ឋនៅម្ដុំកូលាបចំនួន៣៣០គ្រួសារ ដោយឡែកក្បាបដីចំនួន២០ទៀតមិនទាន់បានចុះបញ្ចីក្បាលដីព្រោះពួកគាត់នៅពាក់ព័ន្ធផ្ទះខាងលើនឹងផ្ទះនៅខាងក្រោម ដូច្នេះហើយនឹងធ្វើឲ្យនៅពេលក្រោយបន្តទៀត ៕ ស ដារ៉ា

 

image9 image4 image5 image6 image7 image8 image3 image2 image1


ចែករំលែក៖