នៅក្នុងការធ្វើបាតុកម្ម របស់ក្រុមជនជាតិស្បែកខ្មៅនៅ Carolina លោកដូណាលត្រាំ បានបង្ហាញការគាំទ្រ ការពារដល់ជនជាតិស្បែកខ្មៅវិញម្តង ។ សកម្មភាពខាងលើខុសប្លែកទាំងស្រុងនូវទស្សនៈរបស់លោកកាលពីពេលដំបូងឡើយ ដែលគេឲ្យឈ្មោះថា ហ៊ីត្លែរ ដោយសារតែលោកមានទស្សនៈនយោបាយប្រកាន់ពណ៌សម្បុរ ។
លោកត្រាំ បានបង្កើតនូវប្រវត្តិសាស្ត្រមិនល្អសម្រាប់ខ្លួនឯង ។ កន្លងមក អតីតប្រធានាធិបតី ប៊ូស(ឪ) និងប៊ូស(កូន)បានប្រកាសថា នឹងបោះឆ្នោតឲ្យលោកស្រីគ្លីនតុនវិញ ។
កាលបីថ្ងៃទី២២ ខែកញ្ញា បេក្ខភាពប្រធានាធបិតីដូណាល ត្រាំ មានប្រសាសន៍ថា ការធ្វើបាតុកម្ម នៅទីក្រុង charlotte គឺជាការខ្វះស្មារតី ជាតិសាសន៍ ។ ការប្រកាសរបស់លោកត្រាំ គឹជាសកម្មភាពការពារដល់ជនជាតិស្បែកខ្មៅ ដោយលោកត្រាំបានបញ្ជាក់ថា «យើងខ្វះស្មារតី រវាងជនជាតិស្បែកស និងស្បែកខ្មៅ ។ នេះជារឿងដ៏អាក្រក់បំផុតដែលយើងកំពុងប្រឈមមុខ» ។ លោកត្រាំ បន្តទៀតថា យើងចាំបាច់ត្រូវតែគោរពច្បាប់ មិនត្រូវចងគំនុំគ្នានោះឡើយ ។
សកម្មភាពរបស់លោកត្រាំ ក្រោយពេលដែលលោកនៅតែបន្តស្ថិតនៅក្រោមលោកស្រីហ៊ីលឡារី នៅក្នុងការស្ទង់មតិចុងក្រោយនេះ។ តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មាន Wall Street Journal បានបង្ហាញឲ្យឃើញថា លោកស្រីហ៊ីលឡារី នៅតែនាំមុខលោកត្រាំ៦ពិន្ទុដដែល បើទោះជាលោកស្រីហ៊ីឡារី មានជំងឺក៏ដោយ ។
ចំណែកការស្ទង់មតីរបស់ NBC news ក៏បានបង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុខលោកត្រាំ ឃ្លាតយ៉ាងឆ្ងាយ ដោយលោកត្រាំ មិនអាចតាមទាន់ឡើយ ។ នៅក្នុងលទ្ធផល លោកស្រី គ្លីនតុនទទួលបានសម្លេងគាំទ្រ ៤៣ភាគរយ ចំណេកលោកត្រាំវិញ មានតែ៣៧ភាគរយប៉ុណ្ណោះ ។
ជាមួយនឹងការគាំទ្រកាន់តែច្រើននេះ បានធ្វើឲ្យក្តីសង្ឃឹមរបស់លោកស្រីហ៊ីលឡារីគ្លីនតុន ក៏ដូចជាពលរដ្ឋអាមេរិកចង់មើលឃើញ ប្រទេសមហាអំណាចមានប្រធានាធិបតីស្រី កំពុងតែឆ្ពោះទៅរកការពិតហើយ ៕ ម៉ែវ សាធី