ភ្នំពេញ៖រថយន្តតូយ៉ូតាព្រុសបេីកដោយបុរសជនជាតិចិនជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តហោះគង់ជាប់រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើង១០យប់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥ ជិតរង្វង់មូលកោះពេជ្រ ផ្លូវកោះពេជ្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ គេបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសជនជាតិចិន បានបេីករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF 0901 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវកោះពេជ្រទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកេីតហេតុ ក៏បានវ៉ាជែងគ្នា ធ្វេីឲ្យរថយន្តជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ហោះគង់ជាប់ពីលេីក្បាលនាគថ្មរងការខូចខាតខ្ទេចស្រុញផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកក្បាលនាគថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ ។
ករណីនេះផងដែរក៏មានតំណាងភាគីទាំងពីរបានសម្របសម្រួលគ្នាដោយខាងរថយន្តជួយចេញថ្លៃការជួសជុលអោយទៅខាងក្រុមហ៊ុន កោះពេជ្របញ្ចប់រឿងតែម្តង ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច