ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នបានធ្លាក់ក្រលុកដួលបោកក្បាលស្លាប់នៅកណ្ដាលផ្លូវយ៉ាងអាណោចអាធម៌ ដោយហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង០៤:៥០នាទីទាបភ្លឺ នៅថ្ងៃពុធ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ ត្រង់ចំណុចលើផ្លូវ១០៤ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ យន ប៊ុនថន ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរអ្នកដឹកជញ្ជូន មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។ ដោយជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FO. 8285 ។
តាមប្រភពព័ត៌មានកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូ តាមដងផ្លូវ១០៤ ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានធ្លាក់ក្រលុកបោកដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ: មកពីម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ បណ្ដោះអាសន្នដើម្បីនិតិវិធីបន្ត ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច